ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរីរៀបចំខួប ៦០ ឆ្នាំ នឹងតាំងបង្ហាញជីវប្រវត្តិថ្នាក់ដឹកនាំគ្រប់ជំនាន់
ខេត្តមណ្ឌលគិរីនឹងរៀបចំខួប ៦០ ឆ្នាំ ដោយនឹងមានរៀបចំការបាញ់កាំជ្រួចដើម្បីអបអររួមទាំងការដាក់បង្ហាញប្រវត្តិថ្នាក់ដឹកនាំខេត្តនៅគ្រប់ជំនាន់។
បើតាមមន្រ្តីអ្នកនាំពាក្យខេត្តមណ្ឌលគិរីលោក ជាក់ ម៉េងហ៊ាង បានឲ្យកម្ពុជាថ្មីដឹងថា ការរៀបចំខួប ៦០ ឆ្នាំនៃការបង្កើតខេត្តមណ្ឌលគិរីនៅថ្ងៃស្អែកនេះ អាជ្ញាធរនឹងរៀបចំតាំងពិព័រណ៍សមិទ្ធផលពីមន្ទីរជុំវិញខេត្ត រួមទាំងមានការបាញ់កាំជ្រួចអបអរសាទរផងដែរ។

លោកថា ក្នុងពិធីនោះក៏មានការដាក់តាំងបង្ហាញជីវប្រវត្តិថ្នាក់ដឹកនាំខេត្តគ្រប់ជំនាន់ ក្នុងរយៈពេល ៦០ ឆ្នាំ តាំងពីខេត្តបានបង្កើតលើកដំបូង។
ខេត្តមណ្ឌលគិរី បង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយព្រះបរមតរនកោដ្ឋព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ។ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឥសាន្ត មានចម្ងាយប្រហែល ៣៨២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ផ្ទៃដីភាគច្រើនខេត្តនេះគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ និងខ្ពង់រាប សំបូរដោយជ្រលងដងអូរជាច្រើន។
បើតាមលោកអភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តមណ្ឌលគិរី ការរៀបចំកម្មវិធីខួប ៦០ ឆ្នាំ ក៏ភ្ជាប់ពិធីបុណ្យឆ្លងឆ្នាំ ដែលតាមលោកអភិបាលរងខេត្តបានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា មកដល់ពេលនេះសណ្ឋាគារនិងផ្ទះសំណាក់មានការកក់ពេញអស់ហើយ។
មន្រ្តីអ្នកនាំពាក្យខេត្តរូបនេះបានឲ្យដឹងថា ខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍។ ខេត្តមានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្ត។
បើតាមមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ទូទាំងខេត្តមានតំបន់ទេសចរណ៍ចំនួន ៣៦កន្លែង មានដូចជាតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក