ព័ត៌មានជាតិ
ពិតជាមានហានិភ័យខ្ពស់ណាស់ បើប្រជាពលរដ្ឋដែលត្រូវធ្វើតេស្ត ពិនិត្យយកសំណាកជំងឺកូវីដ-១៩ ប្រមូលផ្ដុំគ្នាបែបនេះ
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលត្រូវធ្វើតេស្តជាពិនិត្យយកសំណាកជាលើកទី២ ប្រមាណជាង៣០០០នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃទី០៨ធ្នូនេះបានប្រមូលផ្ដុំគ្នានៅខាងមុខរបងមិនមានគម្លាតសុវត្ថិភាពនោះទេ ដែលនេះ គឺពិតជាបានបង្កអោយហានិភ័យខ្ពស់បំផុត បើសិនជាពួកគាត់មានផ្ទុកជម្ងឺកូវីដ-១៩មែននោះ។

ប្រជាពលរដ្ឋដែលឈរនៅមុខពហុស្ថានជាតិអូឡាំពិកបានសូមមន្ត្រីសុខាភិបាល អាជ្ញាធរមានវិធានការ ដោយហេតុថា ការឈរជុំគ្នាបែបនេះវានឹងបង្កឲ្យមានហានិភ័យខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបើតាមសេចក្តីរាយការណ៍ពីខាងក្នុងពហុស្ថានជាតិអូឡាំពិកបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវពិនិត្យយកសំណាក់នៅខាងក្នុង ក្រោមការរៀបចំពីក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ ពួកគាត់បានអង្គុយមានគម្លាតទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលហើយ ដែលគិតថា មិនមានហានិភ័យដូចប្រជាពលរដ្ឋ នៅខាងក្រៅរបងពហុកីឡាដ្ឋានជាតិអូឡាំពិកនោះទេ។

លើករណីនេះ កាលពីម្សិលមិញលោកឃួង ស្រេងអភិបាល រាជធានីបានណែនាំឲ្យថ្នាក់ដឹងនាំនិងមន្ត្រីដែលសហការជាមួយមន្ត្រីនៃក្រសួងសុខាភិបាល ត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩នេះ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ-១៩ឬយ៉ាងណានោះទេអ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

គួរបញ្ជាក់ផងដែរថា ពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានក្រសួងសុខាភិបាល សហការជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកទីតាំងនេះ ដើម្បីធ្វើជាកន្លែងពិនិត្យយកសំណាកជាលើកទី២ កាលពីរសៀលថ្ងៃទី០៣ធ្នូឆ្នាំ២០២០កន្លងទៅ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


