Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កំពង់ចាម ប្រជុំពិភាក្សា​លើ​សេចក្តីព្រាង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា

បានផុស

នៅ

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា កាលពីព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ២០២១ នៅ​សាខា​ពន្ធដារ​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ។​ កិច្ច​ប្រជុំនេះ ធ្វើឡើងដោយយោងទៅតាម​លិខិត លេខ ១២២៤២ អ​ពន ចុះ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារនៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកអភិបាលខេត្តកំពង់ចាម គឺនៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​ មាន​គោលបំណងសំខាន់៤។ ​ទី​១. គឺ​ដើម្បី​ប្រមូល​ពន្ធ​ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមភាព ។​ ​ទី​២. គឺពិនិត្យ​ទៅលើ​ឧបសម្ព័ន្ធ ដែល​បាន​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ សម្រាប់​កំណត់​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្តកំពង់ចាម ក្រែង​មាន​ភាពខ្វះ​ចន្លោះ​ដែល​ពាក់ព័ន្ធ​ទៅលើ​ផ្នែក ប្រែប្រួល​នៃ​តម្លៃ​អចលនទ្រព្យ​ផងដែរ។

ចំណែក ​ទី​៣. គឺដើម្បី​ពិនិត្យ​ និង​ពិភាក្សា​សម្រេច លើ​សេចក្តីព្រាង​អចលនទ្រព្យ ឧបសម្ព័ន្ធ​ថ្មី​នៃ​ការបែងចែក​ភូមិសាស្ត្រ​ថ្មី នៃ​តម្លៃ​អចលនទ្រព្យ កំណត់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្តកំពង់ចាម​ និងទី​៤. គឺ ក្រោយពី​ការប្រជុំ​ពិភាក្សាគ្នា​រួច សាខា​ពន្ធដារ​ខេត្ត និង​រៀបចំ​លិខិត ដាក់ជូន​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ៕​

អត្ថបង ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម