ព័ត៌មានជាតិ
ខុសពីក្រុមហ៊ុន ៨ នេះ មិនអាចមានសិទ្ធិកែរថយន្តចង្កូតពីស្តាំមកឆ្វេងទេ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសទទួលស្គាល់ក្រុមហ៊ុនចំនួន០៨ អាចធ្វេីអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេង ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតធ្វេីអាជីវកម្ម ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋាន ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបេីកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វេីចរាចរណ៍លេីផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញឈ្មោះក្រុមហ៊ុនចំនួន០៨ ដែលទទួលបានការអនុញ្ញាតិឲ្យធ្វេីអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖
១.ក្រុមហ៊ុន Fuji Form Co., Ltd
២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd
៤.ក្រុមហ៊ុន Seconimex Co., Ltd
៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រមានជ័យ
៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក
៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង
រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញានឹងមិនឲ្យមានរថយន្តចង្កូតស្តាំប្រើប្រាស់នៅលើដងផ្លូវទៀតឡើយ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៨ ខែតុលា។
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ កម្ពុជាមិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀតឡើយ។ ប៉ុន្តែលើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុគ្រោះពីរាជរដ្ឋាភិបាល ក្នុងនោះដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសំរាមជាដើម។
រាជរដ្ឋាភិបាលកម្ពុជាបានទុកពេលឲ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរ បន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូតឆ្វេងឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល