ព័ត៌មានជាតិ
ពលរដ្ឋអាយុ ១២-១៨ អាចចាក់វ៉ាក់សាំងដូសទី៣ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺ កូវីដ១៩ ដូសទី៣ ( ដូសជំរុញ ) ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីពេលនេះតទៅ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសទី ៣ ( ដូសជំរុញ ) ជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមកទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដែលជាដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវមកតាមការកំណត់ របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់។ ក្រោយទទួលបានវ៉ាក់សាំង រួច ត្រូវតែបន្តប្រកាន់ខ្ជាប់នូវ វិធានការ ” ៣ការពារ ៣កុំ ” របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបាន ខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសជំរុញ ( ដូសទី ៣) ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១២ ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំចាប់ពី ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២នេះតទៅ ក្នុងភូមិសាស្ត្រក្រុង ស្រុកទៅតាម ពេលវេលាដូចខាងក្រោម ៖
ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០ នាទី, ពេលរសៀលពីម៉ោង ១ រសៀល ដល់ ម៉ោង ៤ រសៀល នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមន្ទីរសុខាភិបាលខេត្តបានកំណត់៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


