ព័ត៌មានជាតិ
អបអរសាទរ អ្នកជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺ ជាសះស្បើយទាំងស្រុង
អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ស្ពឺទាំងអស់ជាង ៥ ពាន់ នាក់ (៥៤៣៥) បានជាសះស្បើយ ១០០%។

លោក វី សំណាង មានប្រសាសន៍ថា ” ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលមកដល់ពេលនេះអ្នកកើតជំងឺ កូវីដ១៩ ទាំងអស់នៅក្នុងមណ្ឌលព្យាបាល និងនៅព្យាបាលតាមផ្ទះ បានជាសះស្បើយ១០០%”។

លោកអភិបាលខេត្តរូបនេះ អះអាងថា លទ្ធផលនេះ គឺដោយសារនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេស គឺប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូល។

ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៤៣៥ នាក់ អ្នកជាសះស្បើយ ៥៣៦៨ នាក់ និងស្លាប់ចំនួន ១៦៧ នាក់៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


