ព័ត៌មានជាតិ
រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ យកថវិកាកសាងសាលារៀនតំបន់ដាច់ស្រយាល និងឧបត្ថម្ភមន្ទីរពេទ្យ
បាត់ដំបង ៖ ខេត្ដបាត់ដំបងនឹងបង្កើតព្រឹត្តិការណ៍ជិះកង់ រៃអង្គាសថវិកាដើម្បីយកទៅកសាងសាលារៀនដាច់ស្រយាលមួយស្ថិតក្នុងស្រុករុក្ខគីរី និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ខេត្ដបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងខេត្ដនេះគឺជាលើកទី១ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ ការអប់រំ លើកស្ទួយសុខភាពកុមារ រៃអង្គាសថវិកាពីសប្បុរសជន និងអ្នកចូលរួម ដើម្បីយកទៅកសាងសាលារៀនក្នុងតំបន់ដាច់ស្រយាលមួយនៅស្រុករុក្ខគីរី និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលកំពុងជួបបញ្ហាខ្វះខាតនូវថវិកា។

ព្រឹត្តិការណ៍ជិះកង់នេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដោយជិះកង់ចេញដំណើរពីរមុខសាលាខេត្ដបាត់ដំបង ឆ្ពោះទៅកាន់ប្រសាទបាសែត ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្ដបាត់ដំបង ការជិះកង់នេះគឺមានចម្ងាយ ៣០គីឡូម៉ែត្រ(ទៅ-មក)។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជិះកង់ បានអំពាវនាវសូម អភិបាលក្រុង ស្រុក និង ប្រធានមន្ទីរ អង្គភាព ផ្សព្វផ្សាយជូនដំណឹងដល់មន្ត្រីរាជការ និងបុគ្គលិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករតាមការគួរ។

សម្រាប់សាធារណជន និងសប្បុរសជនដែលមានបំណងចុះឈ្មោះចូលរួមគឺអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សូមទំនាក់ទំនងចុះឈ្មោះមកកាន់លេខទូរសព្ទ ០១២ ៣៦ ៥៤ ៥៤ ឬចុះឈ្មោះតាមអនឡាញ៖ https://forms.gle/zf5aEFAKZPhx5NM16។

គួរបញ្ជាក់ថា តម្លៃសំបុត្រចូលរួម ១៥ដុល្លារ អ្នកចូលរួមនឹងទទួលបានអាវយឺត១ ទឹក អាហារសម្រន់ ចូលរួមលេងហ្គេម Treasure Hunt និងអាហារពេលថ្ងៃត្រង់ផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


