ព័ត៌មានជាតិ
ករណីស្ទះចរាចរណ៍រាល់ម៉ោងធ្វើការនៅច្បារអំពៅធ្វើឲ្យអ្នកដំណើរធុញថប់
ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃអ្នកធ្វើដំណើរចេញពីច្បារអំពៅឆ្លងស្ពានព្រមុនីវង្សចាស់ចូលទៅរាជធានីច្រើននាំគ្នាធុញថប់ទៅនឹងករណីកករស្ទះចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ១រាល់ម៉ោងចេញនិងចូលធ្វើការរបស់មន្ត្រីរាជការ។

តាមប្រភពពីលោក ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅបានប្រាប់ ចាប់តាំងបើកប្រទេសឡើងវិញ គឺករណីកករស្ទះចរាចរណ៍សឹងគ្រប់កន្លែង ប៉ុន្តែក្នុងនោះនៅផ្លូវជាតិលេខ១ចាប់ពីបុរីប៉េង ហួត ដល់គល់ស្ពានព្រះមុនីវង្សចាស់ ថ្មី ខ្លាំងជាងគេបើទោះបីជាកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ក៏នៅតែស្ទះដដែល។

តាមការបញ្ជាក់ពីលោក វរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថារាល់ម៉ោងដែលមន្ត្រីរាជការចេញនឹងចូលធ្វើការគឺចរាចរណ៍តែងកករស្ទះចាប់ពីបុរីប៉េង ហួត រហូតដល់គល់ស្ពានព្រះមុនីវង្សថ្មី ចាស់ប្រាកដមែន។ ហើយការកករស្ទះនេះគឺស្ទះតាំងពីរវង្វង់មូលក្បាលថ្នល់ ច្រមុះជ្រូកកែងផ្លូវ៦០ម៉ែត្រមកម្ល៉េះ។
លោកអធិការរងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជាប់ផ្លូវបញ្ឈប់ការឈប់សំចតរថយន្ត ឬ ដាក់លក់អីវ៉ាន់លើចិញ្ចើមដែលងាយនឹងកករស្ទះចរាចរណ៍ខ្លាំងណាស់៕
ដោយ ៖ នរា

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


