ព័ត៌មានជាតិ
ម្ចាស់រថយន្ត Mazda ស្លាប់នៅនឹងកន្លែង ក្រោយបុកគោយន្តកែច្នៃ នៅស្រុកស្វាយលើ
សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ម៉ាក mazda ពាក់ស្លាកលេខខ.ម បោះពួយទៅបុកគោយន្តច្នៃ ក្នុងទិសដៅច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី៩ខែ ធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៤ចំណុចជិត(ស្ពានអូរថ្មដាប់)ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាង រថយន្ត និង គោយន្តច្នៃ បើកបរច្រាសទិសគ្នា។ រថយន្ត ម៉ាក mazda ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2: 8065 អ្នកបើកបរដោយឈ្មោះ ព្រឹក រ៉ែម ភេទ ប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នកបើកបរគោយន្តច្នៃក្រោយកើតហេតុណ៍បានរត់គេចខ្លួនបាត់។
លោកអធិការបញ្ជាក់ថា កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់សាកសព ទៅឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញបានអូសយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីចាត់ការផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


