សន្តិសុខសង្គម
ឆក់កាបូបបានសម្រេចទៀតហើយនៅខណ្ឌពោធិ៍សែនជ័យ ខណៈមានជនរងគ្រោះម្នាក់ទើបស្លាប់ថ្មីៗនេះ
ស្ត្រីម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព ដួលរងរបួស ខណៈកាលពីប៉ុន្មានថ្ងៃមុនមានជនរងគ្រោះម្នាក់បានស្លាប់ បន្ទាប់ពីត្រូវជនសង្ស័យកាបូបដួលផុងលលាដ៍ តែសមត្ថកិច្ចនៅមិនទាន់ស្រាវជា្រវបង្ក្រាបបាន។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ អួង ស្រីពៅ ភេទស្រី អាយុ៥៤ឆ្នាំ មានកូនស្រី២នាក់ រស់នៅភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកZoomer ពណ៌ស ពាក់ស្លាកលេខ កំពត 1R-3127 ដឹកអង្កយកទៅឲ្យកូននៅឯផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា ដោយជិះតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនមានស្លាកលេខ មកឆក់ទាញយកកាបូបយកទៅបាត់ ។ ជនរងគ្រោះបានរៀបរាប់ថា ក្នុងកាបូបមានខោអាវ លុយជាង៥០ម៉ឺនរៀល ទូរស័ព្ទដៃ១គ្រឿង និងឯកសារមួយចំនួនទៀត ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងខណ្ឌពោធិ៍សែនជ័យ កើតមានចោរឆក់កាបូប ក្នុងមួយថ្ងៃគិតជាមធ្យម៣ករណី ជាតួរលេខមួយធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ។
គួររំលឹកថា កាលពីវេលាម៉ោង០៩និង១៥នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបបានសម្រេចបណ្ដាលឲ្យដួលបោកក្បាលផុងលលាដ៍រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយក៏បានស្លាប់បាត់បង់ជីវិតថ្ងៃទី១៩ ខែមករា នេះ។
ជនរងគ្រោះមានឈ្មោះ ពុំ រ៉ា វិន ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ