ព័ត៌មានអន្ដរជាតិ
លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២១ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាអំពីផែនការក្រោយសង្គ្រាមដើម្បីគ្រប់គ្រងនិងធានាសន្តិសុខនៅតំបន់ហ្គាហ្សា ខណៈស្ថានការណ៍តានតឹងបំផុត។

កិច្ចពិភាក្សារបស់លោក Blinken ជាមួយមេដឹកនាំអារ៉ាប់នៅអារ៉ាប៊ីសាអូឌីត ហើយបន្ទាប់មកនៅអេហ្ស៊ីប នឹងផ្តោតសំខាន់លើអ្វីដែលសហរដ្ឋអាមេរិកហៅថា “ស្ថាបត្យកម្មសម្រាប់សន្តិភាពយូរអង្វែង”។
ចំពោះដំណើរទស្សនកិច្ចលើកទីប្រាំមួយរបស់លោក Blinken ទៅកាន់តំបន់មជ្ឈិមបូព៌ាចាប់តាំងពីភ្លើងសង្គ្រាមនៅហ្គាហ្សាឆាបឆេះ, រដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅដល់ទីក្រុង Jeddah កាលពីរសៀលថ្ងៃពុធ ដើម្បីជួបមេដឹកនាំអារ៉ាប៊ីសាអូឌីត។

លោកត្រូវទៅជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅព្រះបរមរាជវាំងនារាត្រីថ្ងៃពុធ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller និយាយថា ថ្នាក់ដឹកនាំ បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងជំរុញការផ្តល់ជំនួយចូលដល់តំបន់ហ្គាហ្សា ចំពេលមានការព្រមានខ្លាំងៗបន្ថែមទៀត អំពីទំហំនៃវិបត្តិមនុស្សធម៌នៅទីនោះ។
ការវាយតម្លៃសន្តិសុខស្បៀង ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ បានបង្ហាញថា ប្រជាជន១.១លាននាក់នៅហ្គាហ្សា កំពុងតស៊ូជាមួយគ្រោះមហន្តរាយនិងភាពអត់ឃ្លាន ហើយគ្រោះទុរ្ភិក្ស នឹងកើតឡើងនៅត្រឹមខែឧសភាខាងមុខនេះ។

ក្រោយមក លោក Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ នៅថ្ងៃព្រហស្បតិ៍ ដើម្បីជួបមេដឹកនាំអេហ្ស៊ីប។ នៅទីនោះ អាមេរិកកំពុងព្យាយាមគូរវាសកិច្ចព្រមព្រៀងដ៏ធំមួយ ដែលនឹងដាក់អាជ្ញាធរប៉ាឡេស្ទីនទទួលស្គាល់ដោយអន្តរជាតិ (PA) វិលត្រលប់ទៅហ្គាហ្សាវិញ ចាប់តាំងពីខ្លួនត្រូវបានបណ្តេញចេញដោយក្រុមហាម៉ាសកាលពី១៧ឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានអ្វីលេចចេញជារូបរាងទេ ប៉ុន្តែគំនិតនេះ ត្រូវបានគេគិតថា នឹងតម្រូវឲ្យមានការគាំទ្រពីសំណាក់ប្រទេសអារ៉ាប់ ខណៈភាគីទាំងអស់ រួមទាំងអ៊ីស្រាអែលផងដែរ នឹងប្តេជ្ញាឲ្យបន្តចំពោះដំណោះស្រាយរដ្ឋពីរ។
មិនត្រឹមប៉ុណ្ណឹង លោក Blinken ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរនៅថ្ងៃសុក្រ ដោយយោងតាមលោក Miller, រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល អំពីកិច្ចចរចារំដោះចំណាប់ខ្មាំង និងការធានាកម្ចាត់ក្រុមហាម៉ាស រួមទាំងប្រតិបត្តិការនៅទីក្រុង Rafah តែត្រូវធ្វើយ៉ាងណា ការពារជនស៊ីវិលឲ្យខានតែបាន។

មុននេះ លោកប្រធានាធិបតី ចូ បៃដិន បានព្រមានអ៊ីស្រាអែលថា ការវាយលុកនៅទីក្រុង Rafah ភាគខាងត្បូង ដែលមានជនភៀសខ្លួនជាងមួយលាននាក់ នឹងក្លាយជា “កំហុស”។
សូមបញ្ជាក់ជាថ្មី មនុស្សជាង៣១ ៩០០នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែល ផ្តើមសងសឹក ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបានផ្តាច់ជីវិតជនស៊ីវិលប្រហែល ១ ២០០នាក់ និងចាប់ជាចំណាប់ខ្មាំង២៥៣នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល យកការបង្អត់អាហារធ្វើអាវុធ, អាចជា “ឧក្រិដ្ឋកម្មសង្គ្រាម”
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


