Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុន ជីប​ ម៉ុង ​ប្រកាស​​មុន​គេ​មាន​​ឧទ្ធម្ភាគចក្រ​​ប្រើប្រាស់​ផ្ទាល់ខ្លួន

បានផុស

នៅ

ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនដ៏​មាន​​ឥទ្ធិលពល​នៅ​ក្នុងប្រទេស​ បាន​ប្រកាស​ប្រើប្រាស់​​ឧទ្ធម្ភាគចក្រ​សម្រាប់​​​​អាជីវកម្ម​ និងប្រើប្រាស់​ផ្ទាល់​ខ្លួន។

ឧទ្ធម្ភាគចក្រ​ដ៏​ថ្មី​សន្លាង​ម៉ូដែល Bell 429 ​ដែល​ក្រុមហ៊ុនជីប ម៉ុង ​ទើប​តែ​ទទួលបាន​ពី​ក្រុមហ៊ុន​ផលិត​កាលពី​ពេល​កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ទទួល​បាន​ឧទ្ធម្ភាគចក្រ​ដែល​បញ្ជា​ទិញ ​អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិកនិងប្រធានក្រុមអគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បានអះអាង​ថា ឧទ្ធម្ភាគចក្រ​នេះ​សម្រាប់​ការ​ដឹកជញ្ជូន និង​ប្រើប្រាស់លក្ខណៈឯកជន។

អ្នក​ឧកញ៉ា​បន្ត​ថា ការទទួលបានឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះ បង្ហាញពីទំនុកចិត្តលើ​ពាណិជ្ជកម្មរបស់ក្រុមហ៊ុន និង​ស្រប​តាម​ការ​ការណែនាំរបស់ប្រមុខ​រដ្ឋាភិបាលកម្ពុជាផងដែរ។

ក្រៅ​ពី​ម្ចាស់​ក្រុមហ៊ុន​ជីប ​ម៉ុង មាន​ឧកញ៉ា​គ្រាក់​ៗ​មួយ​ចំនួន​ទៀត​ត្រូវបាន​ប្រភព​ថា​មាន​យន្តហោះ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ តែ​មិន​មានការ​បញ្ជាក់​​ជា​ផ្លូវ​ការ​មាន​ដូចជា​ឧកញ៉ា ហុង ពីវ ឧកញ៉ា ថៃ ជាហួត ឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅយាភូ ​​ឧកញ៉ា លី យ៉ុងផាត់​ និង​ឧកញ៉ា​ចេន ហ្សីជាដើម​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ទឹកចិត្ត​ដល់​ឧកញ៉ា និង​សេដ្ឋីៗ​នៅ​ក្នុង​ស្រុក គួរ​តែ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រើប្រាស់ ដើម្បី​ប្រើប្រាស់​​បំពេញ​ការងារ និង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ពេល​គ្រា​អាសន្ន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​វឌ្ឍនៈ​កាពីតាល​កាល​ពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០១៨ សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន ក្រៅ​ពី​ងាយស្រួល​ដល់​ការ​បំពេញ​ការងារ​ផ្សេងៗ​ហើយ​នោះ ក៏​អាច​ជួយ​ដល់​រាជរដ្ឋាភិបាល​នៅ​ពេល​មាន​គ្រោះធម្មជាតិ​ផ្សេងៗដែល​ត្រូវការ​ឧទ្ធម្ភាគចក្រ​ភ្លាមៗ ដើម្បី​ចេញ​ទៅ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​អាច​មាន​តម្លៃ​ចន្លោះ​ពី​៤-៥លានដុល្លារ ដូច្នេះ​ឧកញ៉ាៗ ដែល​មាន​ប្រាក់កាក់​ច្រើន​គួរតែ​ចំណាយ​ធនធាន​ខ្លះ ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​យក​មក​ប្រើប្រាស់​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម