ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យរដ្ឋបាលព្រៃឈើទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងទន្រ្ទានយកដីខុសច្បាប់ឱ្យមានប្រសិទ្ធភាព
លោក វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ឆ្នាំ២០២២ នេះរដ្ឋបាលព្រៃត្រូវរួមគ្នាខិតខំប្រឹងប្រែងរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ឱ្យមានប្រសិទ្ធភាព។

លោក វេងសាខុន បានបន្តថា ធនធានព្រៃឈើជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ ហើយបាននិងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រក និងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។

លោករដ្ឋមន្ត្រីបានបន្តថា «ដូច្នេះ ការគ្រប់គ្រងធនធានធម្មជាតិទាំងអស់នេះឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព និងជាពិសេសការខិតខំប្រឹងប្រែងរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ ភាពឆកល្វែងនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទាំងអស់នេះគឺជាកម្មវត្ថុដ៏សំខាន់ដែលយើងត្រូវលើកកម្ពស់ស្មារតីទទួល ខុសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងឆ្នាំ២០២២»។
លោករដ្ឋមន្ត្រីបានបន្តទៀតថាដោយឡែក ការយកចិត្តទុកដាក់ការស្តារព្រៃឈើឡើងវិញតាមគ្រប់រូបភាពគឺជាឆន្ទ:ដ៏ចំបងរបស់រដ្ឋបាលព្រៃឈើដើម្បីធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍គម្របព្រៃឈើបៃតងដោយនិរន្តរភាព ឆ្លើយតប ទៅនឹងតម្រូវការប្រើប្រាស់ឈើក្នុងស្រុកដែលចេះតែកើនឡើងជាលំដាប់ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃឈើ និងកំណើនសេដ្ឋកិច្ចជាតិ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ឈរលើឧត្តមភាពនៃចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ដើម្បីការពារ និងអភិរក្សព្រៃឈើដែលជាសម្បត្តិរបស់ជាតិ។
លោករដ្ឋន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំនិងភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំនេះចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗលើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហាប្រឈមផ្សេងៗដែលយើងបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក និងត្រូវរួមគ្នារិះរកគ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាពជាអាទិភាពឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យព្រៃឈើឱ្យមានការរីកចម្រើនប្រកប ដោយចីរភាព ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេស ជាតិយើងកំពុងខិត ខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


