ព័ត៌មានជាតិ
យុទ្ធនាការចាក់ដូសទី ៤ ចាប់ផ្តើមលើមន្រ្តីជួរមុខនៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២២នេះ មន្រ្តីរាជការមកពីគ្រប់អង្គភាពជួរមុខក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ឬដូសជំរុញ តាមផែនការរបស់ក្រសួងសុខាភិបាលយ៉ាងសស្រាក់សស្រាំនៅ កនុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។



លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងការពារដូសទី៤ ដល់មន្ត្រីរាជការទាំងមន្រ្តីជួរមុខក្នុងខេត្តបន្ទាយមានជ័យនេះ គឺចាក់ថ្នាំវ៉ាក់សាំង Pfizer របស់អាមេរិក។
ការចាក់វ៉ាក់សាំងនេះបានត្រូវមានឯកសារតម្រូវចាំបាច់ ដែលត្រូវភ្ជាប់មកជាមួយរួមមាន៖
១-ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ២-ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការបុគ្គលិក ៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ ដែលមានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១.២.៣ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំង ដូសទី៤ ពោលគឺធានានូវគម្លាតរយៈពេល ៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣។
លោកអ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា វ៉ាក់សាំងដូសជម្រុញនេះ នឹងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លង និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
លោកបញ្ជាក់ឲ្យដឹងបន្តទៀតថា វ៉ាក់សាំងទាំងអស់នេះលក់នៅទីផ្សារមានតំលៃខ្ពស់ណាស់ ត្រូវការចាំបាច់ចំពោះមនុស្សជាតិលើពិភពលោក។ មានវ៉ាក់សាំងគឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»នេះយ៉ាងមានប្រសិទ្ធភាពណាស់៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


