ព័ត៌មានជាតិ
ផលិតផលប្រចាំខេត្ត ៤ បានចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្តកម្ពុជា
នៅថ្ងៃទី២៩ ខែមករា ខាងមុខគឺជាខួបមួយឆ្នាំកាលដែល «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទៅក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (GI)។
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» គឺជាទំនិញទី ៤ ដែលក្រសួងពាណិជ្ជកម្មបានចុះបញ្ជីទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ បន្ទាប់ពីម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់។

ការចុះបញ្ជីនេះមានន័យថា «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងត្រូវបានការពារដោយមានដើមកំណើតផ្សារភ្ជាប់ជាមួយទីតាំងភូមិសាស្ត្រជាក់លាក់ មានគុណភាព និងគុណតម្លៃច្បាស់លាស់ ព្រមទាំងធ្វើឱ្យប្រជាជន និងផលិតករក្នុងតំបន់អាចធ្វើការផ្ទេរចំណេះ និងជំនាញបន្តពីជំនាន់មួយទៅជំនាន់មួយទៀត។ នេះបើតាមការកត់សម្គាល់របស់លោកនេត ភក្រ្តា មន្រ្តីជាន់ខ្ពស់និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លក្ខណពិសេសរបស់ទឹកឃ្មុំព្រៃមណ្ឌលគិរីគឺមានរសជាតិផ្អែមឆ្ងាញ់ ខាប់ និងមានក្លិនក្រអូប។ មានសហគមន៍ចំនួន ១១ នៃសមាគមឃ្មុំព្រៃមណ្ឌលគិរី បានកំពុងអនុវត្តការប្រមូលទឹកឃ្មុំ GI ហើយក្នុងមួយឆ្នាំ សហគមន៍ទាំង ១១ នេះ ( ៩ សហគមន៍ជាសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច) នៃសមាគមទឹកឃ្មុំព្រៃមណ្ឌលគិរីអាចប្រមូលទឹកឃ្មុំបានជាង ៥០ តោនក្នុងមួយឆ្នាំ។ រួមទាំងសហគមន៍ផ្សេងទៀត គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីមួយ សហគមន៍អាចប្រមូលផលទឹកឃ្មុំព្រៃបានចន្លោះពី ១៥០ ទៅ២០០តោន ក្នុងមួយឆ្នាំ។
ក្រសួងពាណិជ្ជកម្ម ក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ» នៅចុងខែមេសា ឆ្នាំ២០២២ ដើម្បីសាងកេរ្តិ៍ឈ្មោះរបស់បង្កងខេត្តតាកែវ ជួយជំរុញឱ្យផលិតផលតំណាងខេត្តនេះឈានទៅនាំចេញទៅទីផ្សារអន្តរជាតិនាពេលខាងមុ។
មូលហេតុដែលក្រសួងពាណិជ្ជកម្មជ្រើសរើសយក «បង្កងតាកែវ» សម្រាប់កសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងប្រទេសកម្ពុជា គឺដើម្បីទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្ត្រ «បង្កងតាកែវ» លើទីផ្សារជាតិ ចូលរួមអភិរក្សចំណេះដឹង-ចំណេះធ្វើ របស់ផលិតករ និងអាជីវករ ក្នុងខេត្តតាកែវ បង្កើនច្រវាក់តម្លៃ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវ និងពិសារបង្កងតាកែវ និងដើម្បីចូលរួមប្រកួតប្រជែងពិព័រណ៌ចំណីអាហារថ្នាក់ជាតិ និងអន្តរជាតិ ពិសេសប្រទេសថៃ វៀតណាម និងចិន៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


