ព័ត៌មានជាតិ
ផ្កាអង្គារសិល៍ឆ្នាំនេះពិបាករក ខណៈផ្កាស្បៃរឿងសម្បូរជាងឆ្នាំទៅ តែតម្លៃនៅដដែល
ផ្កាអង្គារសិល៍ឆ្នាំនេះត្រូវបានអ្នកលក់នាំគ្នារអ៊ូថារកដើមផ្កាយកមកលក់សឹងពុំបានប៉ុន្តែ ផ្កាស្បៃរឿងសម្បូរខ្លាំងជាងឆ្នាំទៅ។
តាមប្រភពពីប្អូនប្រុស វ៉ាន់ ចាន់នី អាយុ៤១ឆ្នាំរស់នៅភូមិបឹងកក់ ឃុំល្វែង ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង បានប្រាប់កម្ពុជាថ្មីថា ផ្កាអង្គាសិល៍ឆ្នាំនេះមិនសូវសម្បូរដូចរាល់ឆ្នាំ ដោយសារតែអ្នករកនៅលើភ្នំមិនសូវមានព្រោះតែមានអ្នកកាប់បំផ្លាញចោលមុនរដូវចូលឆ្នាំប្រពៃណីវៀតណាម ចិននេះ។

ប្អូនប្រុស វ៉ាន់នី បានបញ្ជាក់ទៀតថា ផ្កាអង្គារសិល៍នេះ គឺគាត់ទៅទិញដល់ខេត្តពោធិ៍សាត់ ខណៈខេត្តកំពង់ឆ្នាំងសឹងពុំមានទាល់តែសោះ។ ដូច្នេះហើយទើបគាត់ទៅទិញដើមផ្កាអង្គារសិល៍នេះដល់ខេត្តពោធិ៍សាត់ រួចដឹកយកមកលក់នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះតម្លៃលក់ចេញវិញគឺក្នុង១ដើមតូចបានថ្លៃ៥០០០រៀល ឡើងទៅដែលដើមធំហើយល្អអាចលក់បាន២០.០០០០រៀល។ចំណែកការទិញចូល គឺ១ដើមត្រឹម៣០០០០រៀល ឯដើមគុម្ពធំវិញថ្លៃ១០.០០០០រៀល។

ដោយឡែកផ្កាស្បៃរឿងវិញ គឺមានតម្លៃដូចរាល់ឆ្នាំត្រឹម៥០០០រៀលក្នុងមួយផើង។ ហើយតម្លៃទិញចូលគឺថ្លៃ៣៥០០រៀល។ចំពោះផ្កាអង្គារសិល៍នេះគឺទិញនៅក្នុងស្រុកដោយពុំបាននាំចូលពីប្រទេសវៀតណាមឡើយដោយគ្រាន់តែនាំចូលគ្រាប់ពូជពីវៀតណាមមកដាំនៅក្នុងប្រទេសកម្ពុជាយើង។
គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២៦ខែមករានេះគេសង្កេតឃើញឈ្មួញនាំយកផ្ការចម្រុះមកលក់នៅផ្សារច្បារអំពៅសម្រាប់ដាក់សែនទទួលទេវតាឆ្នាំថ្មីប្រពៃណីយ៍ជាតិ វៀតណាមនិងចិន៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


