ព័ត៌មានជាតិ
វ៉ាក់សាំង៣០ម៉ឺនដូសជាជំនួយរបស់រដ្ឋាភិបាលប៉ូឡូញ នឹងដឹកមកដល់កម្ពុជានៅយប់នេះ
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zenecaចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនប៉ូឡូញ នឹងដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះហើយ។

លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៩ ខែមករានេះថា តាមការប៉ាន់ស្មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zenecaចំនួន៣០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ នឹងមកដល់កម្ពុជានៅយប់ថ្ងៃទី២៩ខែមករាឆ្នាំ២០២២នេះ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ចំណែកការប្រារព្ធពិធីប្រគល់-ទទួលវ៉ាក់សាំងនេះ នឹងធ្វើនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងការបញ្ជាទិញ និងជំនួយសរុបប្រហែលជាង៤៣លានដូសហើយ រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zenecaចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនប៉ូឡូញដែលនឹងដឹកមកដល់កម្ពុជានៅយប់នេះផងដែរ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


