ព័ត៌មានជាតិ
ក្រសួងបរិស្ថាន កំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ នៅក្នុងខេត្តចំនួនបី
ក្រសួងបរិស្ថាន កំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញ ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំ ជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារសម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ក្នុងនោះ រួមមាន តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្មំគូលែន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវ៉ាញកណ្តាល និងតំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។

ទាក់ទងនឹងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានេះ ក្រសួងបរិស្ថានកាលពីថ្ងៃទី៣០ ខែមករា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍នៅតំបន់ទេសភាពជួរភ្នំក្រវ៉ាញ និងបឹងទន្លេសាបកម្ពុជា»ក្នុងខេត្តចំនួនបីនេះ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងបញ្ចប់នៅថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២២។

គោលបំណងជាចម្បងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីស្វែងយល់ពីភាគីពាក់ព័ន្ធនានានូវគោលបំណងជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងតំបន់អេកូទេសចរណ៍ថ្នាក់តំបន់ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍។ ម្យ៉ាងទៀត គឺដើម្បីចូលរួមរៀបចំនូវសេចក្តីព្រាងចក្ខុវិស័យរួមសម្រាប់គោលដៅអេកូទេសចរណ៍ និងដើម្បីទទួលបាននូវព័ត៌មានត្រឡប់ដែលជាអនុសាសន៍នានាសម្រាប់ការវិនិយោគគោលដៅអេកូទេសចរណ៍ ដោយផ្សារភ្ជាប់នូវការធានាឲ្យមានការឆ្លើយតបទៅនឹងបញ្ហានានាព្រមទាំង កំណត់នូវអាទិភាពនៃអនុសាសន៍បទអន្តរាគមន៍ដែលបានបញ្ជាក់ក្នុងការសិក្សាវិភាគស្ថានភាព ៕
ដោយ៖ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


