Connect with us

ព័ត៌មានជាតិ

សន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា បានចាប់ផ្ដើមដំណើរការនាថ្ងៃនេះ

បានផុស

នៅ

លោក ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ត្រូវបានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចាត់ឲ្យដឹកនាំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នាសណ្ឋាគារសុខាភ្នំពេញ (វិថីកែវ ចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ)។

ថ្លែងក្នុងឱកាសនោះ លោក ឆេង សារឿន បានមានប្រសាសន៍ថា សន្និបាតរយៈពេលមួយថ្ងៃនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូករសរុបលទ្ធផលការងារ ដែលក្រសួងបានសម្រេចនៅឆ្នាំ ២០២១កន្លងមក ដោយលើកទិសដៅអំពីសមិទ្ធិផលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីររាជធានីខេត្ត និងការប្រឈម និងវិធានការណ៍ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សម្រាប់អនុវត្តបន្ត ដើម្បីសម្រេចបានតាមផែនការ និងយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។

អង្គសន្និបាត ក៏បានពិភាក្សាលើបាយការណ៍ បូកសរុបលទ្ធផលការងារកាលពីឆ្នំា ២០២១កន្លងទៅ លើចំណុចគន្លឹះចំនួន ៤ ជាសំខាន់ រួមមាន៖

១-ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់

២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ

៣-ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង

៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។

សូមបញ្ជាក់ថា បើយោងតាមកម្មវិធី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត នារសៀលថ្ងៃចន្ទនេះ ដើម្បីប្រកាសដាក់ចេញទិសដៅភារកិច្ច អនុវត្តបន្តក្នុងឆ្នា ២០២២៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម