ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ ចំណុចអវិជ្ជមានត្រូវតែបំពេញបន្ថែម ល្បែងស៊ីសង និងគ្រឿងញៀនត្រូវបង្ក្រាបអោយអស់ពីមូលដ្ឋាន
ភ្នំពេញ ៖ ដើម្បីទទួលបានជ័យជំនះ នៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខនេះ លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្វះស្វែងរកចំនុចអវិជ្ជមានមួយចំនួនយកមកធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ឈានទៅដល់ការបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។

ការស្វែងរកចំណុចអវិជ្ជមាននេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ក្នុងពិធីសំណេះសំណាលនេះ ប្រធានគណបក្សសង្កាត់ទាំង១១ បានលើកឡើងពីភាពជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ចំនួន៤អាណត្តិកន្លងមក ហើយក៏សង្ឃឹមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ក្នុងអាណត្តិទី៥នេះនឹងទទួលបានជោគជ័យ ។ ការរំពឹងទុកបែបនេះ ដោយសារតែយើងមានគោលនយោបាយរបស់បក្សល្អត្រឹមត្រូវ ពិសេសថែមទៀត មានសម្ដេចតេជោ ហ៊ុនសែន ជាប្រធានបក្សនិងជានាយករដ្ឋមន្ត្រី ដ៏ល្អដែលបានបំរើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយភាពស្រលាញ់និងស្មោះត្រង់។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរ មន្ទីរសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច បានបំពេញការងារ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដែលធ្វើអោយកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជន គោរព ស្រលាញ់និងមានការជឿទុកចិត្ត ។

បន្ថែមពីលើនេះទៀត ប្រធានគណបក្សសង្កាត់ទាំង១១ ក៏បានលើកឡើងពីការខ្វះខាតមួយចំនួន លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ដូចជាការសុំដាក់បណ្តាញលូ សុំដាក់ភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើជណ្តើរឡើងរួម និងការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា រាល់សំណូមពរនិងសំណើឡើងរបស់ប្រធានគណបក្សសង្កាត់ទាំង១១ ត្រូវតែធ្វើឡើងឲ្យបានលឿន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយសារពេលនេះ ប្រជាពលរដ្ឋពួកគាត់ស៊ីវីល័យហើយ ដូច្នេះការស្នើសុំរបស់គាត់ក៏ត្រូវតែស៊ីវីល័យផងដែរ។

លោកឃួង ស្រេង បន្តទៀតថា រាល់ការងារអសកម្មត្រូវតែកាត់បន្ថយអោយអស់។ កងកម្លាំងមានសមត្ថកិច្ច ត្រូវតែបង្ក្រាបអោយអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ពោលគឺរក្សាអោយបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។ លោកថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា។ បន្ថែមពីលើនេះការរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់។

នៅទីបញ្ចប់នៃពិធីនេះ លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឧបត្ថម្ភជាថវិកាជូនគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញចំនួន៥លានរៀលនិងប្រធានគណបក្សសង្កាត់ទាំង១១ ក្នុងបក្សសង្កាត់ទទួលបាន២លានរៀលផងដែរ៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


