ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋ យុវជន និងពលរដ្ឋកូរ៉េ ដល់សណ្ឋាគារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ នៅវេលាម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះ ទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ” ដែលកិច្ចប្រជុំនោះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃបណ្ដាប្រទេសលើពិភពយ៉ាងច្រើន ហើយនៅទីនោះសម្តេច នឹងទទួលពានរង្វាន់សន្តិភាពសុនហាក់ (SUNHAK Peace Prize Foundation) ផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព តាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាជើងហោះហើរលេខ០០១ ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល នៅវេលាម៉ោង១៤ និង៥២នាទី រសៀល ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១២ និង៥២នាទី ម៉ោងនៅកម្ពុជា។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ខណៈអញ្ជើញដល់សណ្ឋាគារ ជាទីសម្រាប់ស្នាក់ នាទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់ និងកក់ក្តៅបំផុត។ ដែលនេះ បង្ហាញនូវការគោរពស្រឡាញ់ គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានចូលរួមខិតខំជួយជំរុញ និងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្ត្រីក្រៅពីការថ្លែងសុន្ទរកថាគន្លឹះចំនួន៣ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ហើយសម្តេចតេជោ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក មូន ចេ អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ រួមទាំងការជួបសន្ទនាជាមួយលោក លី ចេមីយ៉ុង បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកូរ៉េ, លោក យ៊ូន សឹកយូល បេក្ខជនប្រធានាធិបតេយ្យមកពីគណបក្សអំណាចប្រជាជនកូរ៉េ និងជួបដោយឡែកជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូលនិធិសហព័ន្ធសន្តិភាពសកល។

ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅពីលោក Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល, លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្តមាន អស់លោក លោកស្រីនៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិត និងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ឋកូរ៉េជាច្រើនរូបផងដែរ៕
ដោយ ៖ កោះកែវ





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


