ព័ត៌មានជាតិ
រដ្ឋាភិបាលផ្តល់ថវិកា ៥០លានដុល្លារ គាំទ្រវិស័យកសិកម្មនៅឆ្នាំ ២០២២
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកាប្រមាណ ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម សម្រាប់កម្មវិធីហិរញ្ញប្បទានពិសេស ដែលក្នុងនោះថវិកា ១០លានដុល្លារ នឹងប្រើប្រាស់លើវិស័យស្រូវអង្ករ និង ៤០លានដុល្លារអាមេរិកទៀត ត្រូវបានបែងចែកជាពីរ ដោយប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានផ្ទាល់ និងសម្រាប់កម្មវិធីចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិញរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកម្មវិធីស្ដីពីការបន្ថែមមូលនិធិសម្រាប់ហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី ១៤ ខែកុម្ភៈ។

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម បានលើកឡើងថា ថវិកាដែលបន្ថែមថ្មី សម្រាប់ឆ្នាំ ២០២២នេះ នឹងប្រើប្រាស់ទៅលើបីគោលដៅធំៗ ក្នុងនោះ ទី១ ការផ្តល់ហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ មានទំហំ ១០លានដុល្លារ ដោយផ្តោតសំខាន់លើការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលធ្វើការកែច្នៃផលិតផលកសិកម្ម។ ទី២ សហហិរញ្ញប្បទានចែករំលែកហានិភ័យ ទំហំ ២០លានដុល្លារ និងទី៣ ការផ្តល់ហិរញ្ញប្បទានផ្ទាល់ចំនួន ២០លានដុល្លារអាមេរិក។

ពាក់ព័ន្ធនឹងថវិកាទាំងនេះ មានការចូលរួមពីវិស័យឯកជនជាច្រើននៅកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ ចំពោះវិស័យឯកជន ដែលបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងកិច្ចការដ៏មានសារៈសំខាន់នាពេលកន្លងមក។
លោករដ្ឋមន្រ្តីសង្ឃឹមថា វិស័យឯកជនទាំងអស់ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង លើកស្ទួយអភិវឌ្ឍ និងគាំទ្រការរក្សាលំនឹងអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងគ្រាដ៏លំបាកនេះបន្ថែមទៀត ដើម្បីឲ្យសហគ្រាសទាំងអស់ មានលទ្ធភាព អាចងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបន្ថែមថវិកាចំនួន ៥០លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជាផងដែរ។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជាច្រើនដល់ពលរដ្ឋ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% និងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


