Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ខេត្ត​ បន្ទាយមានជ័យ បន្ត​ឲ្យ​ប្រជាជន​ចូលរួម​បង្ការទប់ស្កាត់​វីរុស​កូ​វី​ដ​.១៩​ ទោះបី​អ្នកអវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា មានការ​ថមថយ​ខ្លះ​ៗ​ហើយ​ក្តី​

បានផុស

នៅ

​​លោក​ អ៊ុ​ រាត្រី ​អភិបាលខេត្ត​បន្ទាយមានជ័យ​នៅតែ​បន្ត​ឲ្យ​ប្រជាជន​ចូលរួម​បង្ការទប់ស្កាត់​វីរុស​កូ​វីដ​.១៩​ជាប្រចាំ​ បើទោះបី​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ រក​ឃើញ​សុទ្ធតែ​អ្នក​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា មានការ​ថមថយ​ខ្លះ​ៗ​ហើយ​ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹកថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០២០​លោក ​អ៊ុ ​រាត្រី​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ដោយ​អនុវត្ត​តាម​កា​រណែនាំរ​ប​ស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​ក្រសួងសុខាភិបាល​តែងតែ​ចេញ​ផ្សព្វផ្សាយនូវ​សេច​ក្ដីណែនាំ​តាមរយៈ​សារ​សម្លេង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូ​​វីដ​.១៩​ ឲ្យ​បាន​ជាប់​ជាប្រចាំ​។ ជា​ក់ស្តែ​ង​ចា​​ប់តាំងពី​ថ្ងៃ​ទី​៧ រហូតដល់​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ មាន​រថយន្ត ម៉ូតូ​កង់​បី និង​ម៉ូតូ​ជាច្រើន​គ្រឿង ដែល​បំពាក់​ដោយគ្រឿង​ឧ​​គ្ឃោ​​សន​ស័​ព្ទ​បំពង​ស​ម្លេង​នៅតែ​បន្ត​ចេញ​ផ្សព្វផ្សាយ និង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល នូវ​ជំងឺ កូ​វី​ដ​-១៩​ នេះ​ឲ្យ​បាន​ខ្ពស់​បំផុត ពិសេស​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មេរោគ​ដ៏កាច​សាហាវ​មួយ​នេះ ឆ្លង​ចូល​ក្នុង​សហគមន៍ ក្នុង​ទ្រង់ទ្រាយធំ​ជាដាច់ខាត បើ​ទោះបីជាស្ថានភាពនៃ​ការ​រកឃើញអ្នក​អវិជ្ជមានពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា នេះ​មានការ​ថមថយខ្លះៗ យ៉ាងណាក៏ដោយ ក៏​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នៅតែ​ទទូច សូម​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវតែ​បន្តការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះថាវីរុសនេះ បានឆ្លង ចូល​ទៅក្នុង សហគមន៍ ជាចង្កោមនិងដោយ​កន្លែង ហើយ​ស​ព្វថ្ងៃនេះ​នៅ​មាន​ហានិភ័យ​ខ្ពស់​នៅឡើយ​៕ អត្ថបទដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម