ព័ត៌មានជាតិ
កុមារអាយុ ៣ ឆ្នាំក្រោម ៥ ឆ្នាំនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃពុធសប្តាហ៍ក្រោយ
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ-ក១៩) បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសមូលដ្ឋានដួសទី១ និងដួសទី២ជូនដល់កុមារដែលមានអាយុ ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះតទៅ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ ក-១៩) នឹងផ្តល់ការចាក់វាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានដួសទី១ និងដួសទី២ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូរ៉ាក់ ជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ ដែលគម្លាតរវាងដូសទី១ និង ទី២ គឺ២៨ថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា រដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងចេញសេចក្តីជូនព័ត៌មានពីទីតាំង នៃការចាក់វ៉ាក់សាំងកូដ១៩ ដូសមូលដ្ឋានដូសទី១ និងដូសទី ២ ជូនដល់កុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ។
លោកស្រី វេជ្ជបណ្ឌិតបានបន្តទៀតថា អាណាព្យាបាល និងមាតាបិតាដែលនាំកូនចៅមកចាក់វ៉ាក់សាំងត្រូវមានភ្ជាប់ជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែននិងបណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្ដាយចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ។
លោកស្រី វេជ្ជបណ្ឌិត បានណែនាំដល់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវធ្វើសេចក្តីជូនព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារដែលមានអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ ដោយមានភ្ជាប់ជាមួយនូវកាលបរិច្ឆេទ ពេលវេលា និងទីតាំងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ និងត្រូវចាត់ចែងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ ដែលមកចាក់វ៉ាក់សាំងទាំងអស់ឱ្យមានភាពរលូន និងគ្រប់គ្រងសណ្តាប់ធ្នាប់ ព្រមទាំងអនុវត្តនូវវិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាតម្លាតសុវត្ថិភាពចាប់ពី១,៥ ម៉ែត្រឡើង លាងដៃញឹកញាប់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ នៅតាមទីតាំង ចាក់វ៉ាក់សាំងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ លោកស្រី វេជ្ជបណ្ឌិត ក៏សូមណែនាំដល់ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពកុមារ ទាំងមុន និងក្រោយការចាក់វ៉ាក់សាំងកូវីដ-១៩-ឱ្យបានត្រឹមត្រូវ។
លោកស្រី វេជ្ជបណ្ឌិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ដោយនាំកូនចៅ ដែលមានអាយុ ៣ឆ្នាំ ដល់ឱ្យក្រោម ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងកូដ-១៩ នៅតាមទីតាំងនិងកាលបរិច្ឆេទដែលបានកំណត់ឱ្យបានគ្រប់គ្នា៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


