Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយគ្រឿងញៀនជិត ៥ គីឡូ ករណីជួញដូរ

បានផុស

នៅ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ៥ គីឡូ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២២។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្លាំង​ជំនាញ (​ក​១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ពុធ ស៊ុន​រស្មី នាយករង​មន្ទីរ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក អ៊ុ សុភ​ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅ​បង្ក្រាប​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ហាង​លក់​បាយ ផ្លូវ​លេខ​៩០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅវេលា​ម៉ោង ៣ និង​៣០​នាទី ។

ជនសង្ស័យ​ឈ្មោះ ថន ពុទ្ធា​រិ​ទ្ធ ហៅ ស្វិត ភេទ​ប្រុស អាយុ ៣៦ ​ឆ្នាំ ជនជាតិខ្មែរ ចាប់យក​វត្ថុតាង អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ ៣៣៦.៧៤​ក្រាម , មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ៦៥៩.៦៥​ក្រាម , កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ ២៨៥៥.៩៨​ក្រាម , នី​មេ​តា​ហ្សេ​ប៉ា​ម (NIMETAZEPAM)​ទម្ងន់​សុទ្ធ ២៦១.៣៦​ក្រាម​។ សរុប​ទម្ងន់ ៤ គីឡូ ១៧២.៦៥​ក្រាម។ ជនសង្ស័យ និង​វត្ថុតាង​សមត្ថកិច្ច​ជំនាញ​បានកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម