Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំរាជធានីភ្នំពេញ កំពុងធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំ និងសិស្សបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននេះមន្ទីរអប់រំ បានណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ ធ្វើបច្ចុប្បន្នភាពបុគ្គលិកអប់រំ និងសិស្សានុ-សិស្ស ដែលទទួលបានវ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីធ្វើរបាយការណ៍ ជូនក្រសួងអប់រំ យុវជន និងកីឡា។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី ២៣ ខែកុម្ភៈនេះថា តាមព័ត៌មានដែលលោកទទួលបាន គឺមានសិស្ស និងគ្រូដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ បានជិត ១០០ភាគរយហើយ។

លោកប្រធានមន្ទីរ បានបន្តថា យ៉ាងណាក៏ដោយ ដើម្បីឲ្យបានស្ថិតិមួយច្បាស់លាស់ គណៈគ្រប់​គ្រងសាលានីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ មុននឹងដាក់ជូនរបាយការណ៍ ទៅក្រសួងអប់រំ យុវជន និងកីឡានាពេលខាងមុខនេះ ជាពិសេសអ្នកដែលមិនទាន់ដាក់វ៉ាក់សាំង តើបណ្តាលមកពីមូលហេតុអ្វី?

កាលពីថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវធ្វើការស្រង់ស្ថិតិបុគ្គលិកអប់រំ និងសិស្សានុ-សិស្ស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសទី ៣ ដើម្បីជំរុញឲ្យពួកគេទៅចាក់ឲ្យបានគ្រប់ៗគ្នា។

ក្នុងនោះ ក្រសួងបានណែនាំដល់គ្រូទទួលបន្ទុកថ្នាក់ ត្រូវស្រង់ស្ថិតិស្សានុ-សិស្ស ដែលបានចាក់ និងមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី១ និងទី២) និងដូសជំរុញ (ដូសទី៣) រួចបញ្ជូនទៅគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ដើម្បីធ្វើការបូកសរុប។

ចំណែកគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំបូកសរុបស្ថិតិបុគ្គលិកអប់រំ សិស្សានុ-សិស្ស ដែលបានចាក់ និងមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់បុគ្គលិកអប់រំ សិស្សានុ-សិស្ស ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម