ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យសម្រេចចិត្តវះកាត់ស្ត្រីពោះធំគ្រប់ខែម្នាក់ដែលកើតជំងឺកូវីដ ខណៈអាការធ្វើទុក្ខខ្លាំង
ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់មានជំងឺកូវីដ-១៩ ធ្ងន់ធ្ងរមិនអាចសម្រាលតាមបែបធម្មជាតិបាន ក្រុមគ្រូពេទ្យសម្រេចជួយសង្គ្រោះដោយវះកាត់សម្រាលកូនដោយសុវត្ថិភាព ។
អ្នកជំងឺកូវីដមានផ្ទៃពោះគ្រប់ខែខាងលើ ត្រូវបានឈឺពោះឆ្លងទន្លេគ្រូពេទ្យជំនាញវះកាត់ជួយសង្រ្គោះរួចផុតគ្រោះថ្នាក់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ក្រុមគ្រូពេទ្យប្រាប់ថា ស្ត្រីអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវវះកាត់សង្រ្គោះទាំងម្តាយ និងកូនមានឈ្មោះ វាត ម៉ៅ អាយុ៤០ឆ្នាំ រស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ស្ត្រីអ្នកជំងឺត្រូវគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វះកាត់សម្រាលកូនប្រកបដោយជោគជ័យ ។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា ស្ត្រីមានផ្ទៃពោះគ្រប់ខែឆ្លងទន្លេម្នាក់ មានជំងឺកូវីដ-១៩ ធ្ងន់ធ្ងរគាត់មានស្ថានភាពហត់ ថប់ៗ ពិបាកដកដង្ហើម រវើរវាយ និងប្រកាច់ម្តងៗ ជាកក្តាគ្រោះថ្នាក់បំផុតដែលធ្វើឱ្យអ្នកជំងឺប្រឈមនឹងការស្លាប់បាត់បង់ជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់បែបនេះមិនអាចឲ្យស្ត្រីជាម្តាយសម្រាលកូនតាមបែបធម្មជាតិបានទេ ក្រុមគ្រូពេទ្យបានពិភាគ្សាគ្នាព្រមទាំងមានការឯកភាពពីក្រុមគ្រួសារក៏សម្រេចធ្វើការវះកាត់ភ្លាមៗដើម្បីសង្រ្គោះទារកហើយក្នុងនោះក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដោយជោគជ័យ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ត្រីអ្នកជំងឺកូវីដក្រុមគ្រូពេទ្យវះកាត់សម្រាលទារិកាម្នាក់មានទំងន់ប្រមាណ១៦០០ក្រាម មានសុវត្ថិភាពមិនឆ្លងជំងឺកូវីដ-១៩ ពីម្តាយនោះឡើយ ។
បច្ចុប្បន្នទារិកាមានសុខភាពល្អប្រសើរ ក្រោមការតាមដានរបស់គ្រូពេទ្យដោយមើលថែយ៉ាងយកចិត្តទុកដាក់បំផុត និងម្តាយក៏មានសុវត្ថិភាពដូចគ្នា ៕
អត្ថបទ៖ ភួង រដ្ឋា

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


