Connect with us

ព័ត៌មានជាតិ

អគារ​ពាណិជ្ជកម្ម​កម្ពស់​ ៣៤ ជាន់ គ្រោងចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ នៅ​ព្រះសីហនុ

បានផុស

នៅ

​ក្រុមហ៊ុន​ចិន CLOUD ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​រកស៊ី​លើ​វិស័យ​អចលនទ្រព្យ​ បាន​ចាប់​ផ្តើម​សាងសង់ អគារ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​កម្ពស់ ៣៤ ជាន់ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា ២០០ លាន​ដុល្លារ​លើទឹកដី​ក្រុងព្រះសីហនុ ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​កំពុង រីក​រាលដាល​ជាស​កល​យ៉ាងណាក៏ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នា​ពេល​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​អ្នក​វិនិយោគ ចិន​នៅតែ​បន្ត​មក​បណ្ដាក់ទុន និង​កំពុង​មានការ អភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស ​គឺ​វិស័យ​អចលនទ្រព្យ​ ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បើកចំហ​ជើងមេឃ​ឲ្យ​អ្នកវិនិយោគទុន អន្តរជាតិ មក​បណ្ដាក់ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ សម្រាប់​ភូមិសាស្ត្រ​នៅ​ខេត្ត​ព្រះសីហនុ ទោះបីជា​ជំងឺ​កូ​វី​១៩ កំពុង​រីក​រាលដាល​ជាស​កល ហើយ​ប្រទេស​កម្ពុជា ក៏​ទទួលរង​នូវ​ជំងឺ​នេះ​ផង​ដែរ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកវិនិយោគទុន ប្រទេស​ចិន​នៅតែ បោះ​ទុន​វិនិយោគ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅលើ សំណង់​អាគារ​ពាណិជ្ជកម្ម​អចលនទ្រព្យ​ធំៗ របស់​ខ្លួន​ឥត​ដកថយ​។

ជាក់ស្ដែង គម្រោង​អាគារ​ពាណិជ្ជកម្ម​កម្ពស់ ៣៤ ជាន់ ក្រុមហ៊ុន​ចិន CLOUD ដែល​គ្រោង​នឹង ចំណាយ ថវិកា​ប្រមាណ​ជា ២០០ លាន​ដុល្លារ ហើយ​ជំហាន​ទី ១ គឺ​ចំណាយ ១០០ លាន​ដុល្លារ​ដែល​មាន បន្ទប់​ខុន​ដូ និង​ផ្ទះ​វីឡា​ប្រមាណ​ជាង ១ ពាន់​បន្ទប់ បាន​ចាប់​ដំណើរការ​សាងសង់ ហើយ​ដោ​យ​គម្រោង​នេះ អាច​និង​បញ្ចប់ ក្នុង​រយៈពេល ៣ ឆ្នាំ បើ​មិន​មាន​ការ​រំខាន​ពី​ជំងឺ​កូ​វីដ​១៩​។ ​ទាំង​អស់​នេះ ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ដោយមាន​ទំនុក​ចិត្ត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ ​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ហើយ​អ្នកវិនិយោគទុន​បរទេស​មាន​ជំនឿ​ទុកចិត្ត​មក​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដូចនេះ​ហើយ ​ទើប​ពួកគាត់​ហ៊ាន​ចំណាយ​បោះ​ទុន​រាប់​រយ​លាន​ដុល្លារ​មក​លើ​ទឹកដី​ប្រទេស​កម្ពុជា ​ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។​ ក្នុង​នោះ​ដែរ ​អ្នកវិនិយោគទុន​បរទេស​នៃ​ប្រទេស​ចិន​ ក៏បាន​លើក​ឡើង​ថា​ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុ​ជា មាន​ទំនុកចិត្ត​លើ​អ្នក​វិនិយោគ​ទុន​ប្រទេស​ចិន​ ទោះបីជា​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក៏​ប្រទេស​ចិន​មិន​បោះបង់ចោល នឹង​បន្ត​ការអភិវឌ្ឍន៍ វិនិយោគ គ្រប់​វិស័យ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​មាន ការ​អភិវឌ្ឍ​រហូត​ចប់​គោលដៅ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខេត្ត​ព្រះសីហនុ ក្នុង​អំឡុង រយៈ ប្រមាណ​៣​ឆ្មាំ​មុខ​ពោល​គឺ​ ក្នុង​អំឡុង​ឆ្នាំ ២០១៧ .​ដល់​ឆ្នាំ​២០១៩​ក្រោម​លំហូរ​វិយោគ​ទុន​ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន ធំៗ របស់​ជនបរទេស បាន​ចូល​មក​ទឹកដី​ខេត្ត​ព្រះសីហនុ យ៉ាង​គំហុក ដោយ​សំណង់​អគារ​ខ្ពស់ៗ ខ្លះ​កម្ពស់ ៤២ ជាន់​និង​ខ្លះ​៣៥​ជាន់​ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​នោះ បាន​រីក​ដុះដាល​ឡើង​ដូច​គេ​ជប់ ជាហេតុ​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ មាន​ភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ និង​កែប្រែ​មុខ​មាត់​ថ្មី។​ ជីវភាព​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ​ដែល​មានផ្ទះ​ជួល ឬ​ដី​ជួល នា​ពេលនោះ​បាន​ចាប់ផ្តើម​ធូរធារ​ស្ទើរ គ្រប់ៗ​គ្នា​ តាមរយៈ ការ​ជួល​ផ្ទះ ជួល​ដី​ឲ្យ​ក្រុមហ៊ុន​ចិន​ធំៗ​ធ្វើការ​អភិវឌ្ឍ​ន៏ និង​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ផង​ដែរ​។​ ប៉ុន្តែ​ក្រោយមក​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០១៩ ​ស្ថានភាព​ក្រុមហ៊ុន​វិយោគ​ទុន​មានការ​ថយ​ចុះ ដោយសារ​ជំងឺ​កូ​វីដ​១៩ វាយលុក​ជា​សកល​ទូទាំង​ពិភពលោក​និង​បាន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​តែ​សម្រាប់​ពេលនេះ បើ​ទោះ​ជា​ស្ថានភាព​កូ​វីដ​១៩ មិនទាន់​ត្រូវ​បាន​បញ្ចប់ ក៏ដោយ​ក៏​មាន ក្រុមហ៊ុន​ចិន​ធំៗ ចាប់​ផ្តើម​ដំណើរការ​វិយោគ​រប​ស់​ខ្លួន​ឡើងវិញ ហើយ ​ដោយ​សង្ឃឹមថា តាម រយៈ​គម្រោង​វិយោគ​ធំៗ​របស់​ជនជាតិ​ចិន​នា​ពេលនេះ​ នឹង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ធូរធារ​ដូច​គ្រា​មុន​៕

អត្ថបទ៖ កោះពស់

សូមចុចអាន៖ ថ្ងៃនេះ ខួបលើកទី២៨ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម