ព័ត៌មានជាតិ
ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់
ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងនៃធរនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

លោកស្រី សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានប្រព្រឹត្តឡើងក្នុងបរិយាកាសនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងកិច្ចដំណើរការផ្លាស់ប្តូរព័ត៌មាន និងជំរុញកិច្ចសហប្រតិបត្តិការក្នុងស្រុក សំដៅធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកស្រីបានឱ្យដឹងទៀតថា ការចុះអនុស្សរណៈយោគយល់នៅថ្ងៃនេះ មិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនូវកិច្ចសហការរួមគ្នា និងប្រកបដោយការទទួលខុសត្រូវរួមក្នុងការប្រឆាំងទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថានផងដែរ។ នេះគឺជាសក្ខីភាពមួយដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងស្រុក ជំរុញអាជ្ញាធរពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរក ទប់ស្កាត់ ការពារ និងបង្ក្រាបរាល់ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា អនុស្សរណៈដែលស្ថាប័នទាំងពីរនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ គឺក្នុងគោលបំណងរួម ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងទិន្នន័យនៃការប្រឆាំងការសម្អាតប្រាក់ និងងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថាន។

ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរនេះ ក៏បានធ្វើឡើងក្នុងគោលបំណងសំខាន់ចម្បងៗ គឺដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា និងជាយន្តការរួមមួយនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការងារទប់ស្កាត់ បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋខុសច្បាប់ទាំងឡាយ ដែលជាការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តំបន់ និងសកលលោក។
បើតាមលោក នេត្រ ភក្ត្រា អនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក៏បានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីនៅក្នុងការវិភាគ តាមដាន ត្រួតពិនិត្យរាល់សកម្មភាពរបស់ភេរវករក្នុងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងដាក់ចេញនូវយន្តការទប់ស្កាត់ និងបង្ក្រាបទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខហិរញ្ញវត្ថុ បរិយាកាសនៃការវិនិយោគ ការផ្តល់នូវយុត្តិធម៌ សមធម៌ និងតម្លាភាពដល់វិនិយោគិន ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


