Connect with us

ព័ត៌មានជាតិ

ស្ថានីយ​លក់​សាំង​ធម្មតា​ខ្លះ​ដំឡើងថ្លៃ ៦. ០០០​រៀល ក្នុង​១​លីត្រ ស្ថានីយ​ខ្លះ​លក់ ៥.៥០០​រៀល ស្ថានីយ លក់​តាម​ផ្លូវជាតិ ៦.០០០​រៀល ក្នុង​ខេត្តបន្ទាយមានជ័យ

បានផុស

នៅ

​ទីតាំង​លក់​សាំង​ក្នុងកា​រ៉ា​ស​ក្នុង​ខេត្តបន្ទាយមានជ័យ​មួយ​ភាគ​ធំ​បាន​លក់​សាំង​ធម្មតា​ដំឡើងថ្លៃ​ដល់​ទៅ ៦. ០០០​រៀល ក្នុង​១​លីត្រ ស្ថានីយ​ខ្លះ​លក់ ៥.៥០០​រៀល ក្នុង​ខេត្តបន្ទាយមានជ័យ ចំពោះ​អ្នកលក់​សាំង​រាយ​មួយចំនួន​នៅតាម​ផ្លូវជាតិ វិញ​ក៏ បាន​ដំឡើងថ្លៃ​ដោយ​ខ្លួនឯង ក្នុង​១​លីត្រ តម្លៃ ៦ .០០០​រៀល ឬ​ជិត ៦ ០០០​រៀល តាម​ទីតាំង​ផ្សេងៗ​គ្នា ចំពោះ​ក្រសួងពាណិជ្ជកម្ម​ឲ្យ​លក់​នៅតាម​កា​រ៉ា​ស​តែ​តម្លៃ ៥.៣០០​រៀល​តែប៉ុណ្ណោះ​។

មន្ត្រី​ពាណិជ្ជកម្ម​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប៉ុន្មាន​ថ្ងៃនេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ​បានលើកឡើង​ថា​ សាំង​លក់​នៅតាម​កា​រ៉ា​ស​សាំង​បាន​ឡើង​ក្នុងតម្លៃ​៦.០០០​រៀល ហើយ ក្នុង​១​លីត្រ​ហក់​ឡើង​ក្នុងតម្លៃ​ខ្ពស់​ហួសប្រមាណ ដូច្នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​ប្រកបការងារ​ក្នុង​វិស័យ​ដឹកជញ្ជូន​។

ប្រជាពលរដ្ឋ​បានកត់សម្គាល់​ឃើញថា តម្លៃ​ប្រេងសាំង​បន្ត​កើនឡើង​មិន​ទៀងទាត់ ខណៈ​ការលក់ដូរ​ទំនិញ​ផ្សេងៗ​ធ្លាក់ចុះ ខុសពី​តម្លៃ​សាំង​។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្តថា ​តម្លៃ​សាំង​លក់​ក្នុងកា​រ៉ា​ស​ទៅ​វា​ឡើងថ្លៃ​ តែ​តម្លៃ​សាំង​លក់រាយ​នៅតាម​ដងផ្លូវ​វិញ​ក៏​នាំគ្នា​លក់​ដំឡើងថ្លៃ​តា​មកា​រ៉ា​ស​ដែរ ​ដោយ​គ្មាន​ការកំណត់​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងពាណិជ្ជកម្ម​នោះ​ទេ ដូច្នេះ​ពួកគេ លក់​ឡើង​ចុះ​តម្លៃ​តាមចិត្ត​ខ្លួនឯង​នឹកឃើញ​។

លោក​ប៉ុក​ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹងថា​ផ្អែក​តាម​តម្លៃ​មធ្យម​សាំង​លក់​នៅ​ទីផ្សារ​អន្តរជាតិ​លក់រាយ​គិតពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ ២០២២ សាំង​ធម្មតា​លក់ ៥.៣០០​រៀល​ក្នុង​១​លីត្រ​។

ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​និង​ដោយមាន​ការ​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន​បានសម្រេច​បញ្ចុះតម្លៃ​លក់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ក្នុង​មួយ​លីត្រ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ សាំង​ធម្មតា​នឹង​ចុះមក​ត្រឹម​៥.៣០០​រៀល​ក្នុង​មួយ​លីត្រ​។

រាជរដ្ឋាភិបាល ប្រឹងប្រែង​ធានា​ឲ្យ​បាន ទី​១​សាំង​សម្រាប់​ប្រើប្រាស់​សម្រួល​ជីវភាព ពលរដ្ឋ ទី​២ ជីវភាព​សេដ្ឋកិច្ច និង​ទី​៣ ធានា​ថ្លៃ​សមរម្យ​ស្រប​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទិញយក​ទៅប្រើ​ប្រាស់​បាន​។

សព្វថ្ងៃ​នេះ រាជរដ្ឋាភិបាល កំពុង​ស្វែងរក​វិធាន​ការដែល​ប្រសើរ​បំផុត ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង ទាំង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​ដែល​ជា​តំណាង​អ្នកប្រើប្រាស់​ទូទៅ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម