ព័ត៌មានជាតិ
អាជ្ញាធរបិទសកម្មភាពកាយយកដីពីភ្នំចំនួន៩ ក្នុងខេត្តបន្ទាយមានជ័យ ទុកជាតំបន់បេតិកភណ្ឌធម្មជាតិ
ភ្នំបាក់ ភ្នំជញ្ជាំង ភ្នំដូងព្រះ ភ្នំស្វាយ ភ្នំកងវ៉ា ត្រូវបានមន្ទីររ៉ែ ខេត្តបន្ទាយមានជ័យ បិទសកម្មភាពឈប់ឲ្យឈ្មួញកាយយកដីលក់ល្មើសច្បាប់ ទុកជាតំបន់បេតិកភណ្ឌធម្មជាតិ នេះបើតាមការអះអាងរបស់ប្រធានមន្ទីររ៉ែ ខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រសួងបរិស្ថាននិង អាជ្ញាធរបានបើកកិច្ចប្រជុំពិភាក្សារួច ចែកក្រុមចុះពិនិត្យ និងផ្ទៀងផ្ទាត់ព្រំកំណត់តំបន់សក្តានុពលភ្នំចំនួន៩កន្លែងដើម្បីរៀបចំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត។ ភ្នំទាំងនោះត្រូវពិនិត្យវាយតម្លៃនិងធ្វើរបាយការណ៍ទៅតាមលក្ខណ:នៃប្រភេទតំបន់ការពារធម្មជាតិនិងតំបន់ការពារបេតិកភណ្ឌដូចជា តំបន់ស្នូល,តំបន់អភិរក្ស,តំបន់ប្រើប្រាស់ដោយចីរភាពនិងតំបន់សហគមន៍ ដែលអាចប្រើប្រាស់អាស្រ័យផលបាន តែមិនអាចប្រគល់ឱ្យជាកម្មសិទ្ធបាននោះទេ។

លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែមីនានេះថា មន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបានបិទសកម្មភាពល្មើសច្បាប់របស់ឈ្មួញដែលកាយដីភ្នំបាក់តំបន់បេតិកភណ្ឌធម្មជាតិដែលស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណហើយ។ លោកបន្តថា ទីតាំងភ្នំបាក់និងក្រុមកូនភ្នំទាំង៥នៅប្រជុំជនក្រុងសិរីសោភ័ណរួមមាន ភ្នំបាក់ ភ្នំជញ្ជាំង ភ្នំដូងព្រះ ភ្នំស្វាយ ភ្នំកងវ៉ា ស្ថិតក្នុងចំណោមកូនភ្នំចំនួន៩ ក្នុងខេត្តត្រូវបានក្រសួងបរិស្ថានសមត្ថកិច្ចជំនាញនានា និងអាជ្ញាធរដែនដីបានព្រមព្រៀងស្នើបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្ត ពោលគឺត្រូវការពារឬអភិរក្សដោយម៉ឺងម៉ាត់ មិនអាចប៉ះពាល់ទៀតឡើយ ។

សូមរំលឹកថា សកម្មភាពប្រព្រឹត្តល្មើសរបស់ឈ្មួញម្នាក់កំពុងកាយដីភ្នំបាក់ ដែលត្រូវអភិរក្ស ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភ:ឆ្នាំ២០២២ មកម្លេះដោយសម្អាងថា យកដីទៅជួយស្ថាបនាផ្លូវប្រវែង២.០០០ម៉ែត្រនៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយក្នុងខេត្ត ។ ប៉ុន្តែសកម្មភាពនោះមិនមានតុល្យភាពនឹងការកាយយកអាចម៍ដីរាប់ពាន់ឡានស្ទើររលាយភ្នំ ហើយទើបតែត្រូវបិទកាលពីថ្ងៃទី១៧ខែមីនានេះ។

ឈ្មួញខាងលើបាននិយាយថា លោកហ៊ានកាយដីនៅភ្នំបាក់ ជាប់នឹងទីឈាបនដ្ឋាន បញ្ចុះសពអ្នកជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ នោះក៏មកពីមន្ត្រីថ្នាក់ដឹកនាំក្នុងខេត្តបានស្នើលោកឱ្យជួយកាយនិងដីកដីស្ថាបនាផ្លូវប្រវែង២.០០០ម៉ែត្រនោះលោកមិនបានធ្វើចិត្តឯងនោះឡើយ ៕
អត្ថបទ៖ វ៉ាន់ ណាង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


