ព័ត៌មានជាតិ
CDC វាយតម្លៃពាក់កណ្តាលអាណត្តិ ការអនុវត្តវិស័យឧស្សាហកម្ម ២០១៥-២០២៥
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC បានធ្វើការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តនាពេលកន្លងមក។

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ ២០២៥ (IDP) នៅថ្ងៃទី២៣ ខែមីនា តាមប្រព័ន្ធអនឡាញ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបាន អនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និង ពិភាក្សាអំពីទិសដៅបន្តសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត IDP ឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រី បានបន្តថា របាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់ ត្រួតពិនិត្យវឌ្ឍនភាពដែលសម្រេចបាននឹងបញ្ហាប្រឈមក្នុងការអនុវត្តនាពេលកន្លងមក ព្រោះរបាយការណ៍ បានផ្ដល់មូលដ្ឋានរឹងមាំច្បាស់លាស់ និងជាធាតុចូលសម្រាប់រាជរដ្ឋាភិបាលពិនិត្យពិចារណាក្នុងការកំណត់គោលដៅ និងការតម្រង់ទិសសម្រាប់ការអនុវត្តដំណាក់កាលបន្ទាប់ ដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែមានភាពរស់រវើក និងខ្លាំងក្លាឡើង ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចការបន្ទាប់ ដែលត្រូវការកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធការរៀបចំរបាយការណ៍វឌ្ឈនភាព នៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០២១ ដែលជាកម្មវត្ថុចម្បងមួយនៃសិក្ខាសាលានាថ្ងៃនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃកិច្ចសហការលូពីគ្រប់ផ្ទអង្គពាក់ព័ន្ធនាពេលកន្លង មកនឹងនៅតែបន្តនាពេលអនាគត។
លោកបានបន្ថែមថា តាមការគ្រោងទុក ក្រុមការងារគ្រោងនឹងបញ្ចប់ការរៀបចំសេចក្តីព្រាងរបាយការណ៍បឋមនៃរបាយការណ៍វឌ្ឈនភាពឆ្នាំ ២០២១ រួចដាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង នៅខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មកដាក់ឆ្លងកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុននឹងឈានដល់ការដាក់សេចក្តីព្រាងរបាយការណ៍ចុងក្រោយឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងអនុម័ត នៅដំណាច់ឆ្នាំ២០២២។

គួររំលឹកថា ផ្អែកលើរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដឹកនាំការសិក្សាវាយតម្លៃលផ្តោតទៅលើនិន្នាការ និងការផ្លាស់ប្តូរនៃនិម្មាបនកម្មតំបន់ និងសកល ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីកែសម្រួលចក្ខុវិស័យ គោលដៅ និងគោលបំណងនៃ គោលនយោបាយ IDP សម្រាប់រយៈពេលខាងមុខ ដោយមានការចូលរួមសហការពីលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP ក.អ.ក ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើកិច្ចការនេះយ៉ាងសស្រាក់សស្រាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


