ព័ត៌មានជាតិ
ទិវាសៀវភៅកម្ពុជារៀបចំឡើងលើកដំបូងនៅពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីលើកកម្ពស់ការអាន
ទិវាសៀភៅកម្ពុជា គឺប្រារព្ធធ្វើឡើងជាលើកដំបូងនៅប្រទេសកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ការអាន ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសា។

កម្មវិធីនេះ រៀបចំដោយសមាគមអ្នកនិពន្ធ បណ្ណាល័យបញ្ញវន្ត និងគ្រឹះស្ថានបោះពុម្ពផ្សាយ Business Record ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន WOWNow ក្រុមហ៊ុន Khnum។
កម្មវិធីនេះ នឹងមានការតាំងពិព័រណ៍សៀវភៅ ៤៨ ស្ដង់ ដែលមានគ្រឹះស្ថានបោះពុម្ព និងបណ្ណាគារ ហាងលក់សៀវភៅជាច្រើនចូលរួម។ ក្នុងនោះក៏មានយុទ្ធនាការចែកសៀវភៅប្រមាណ ១ ពាន់ក្បាល ព្រមទាំងការបញ្ចុះតម្លៃ ៧០ ភាគរយដើម្បីចូលរួមលើកកម្ពស់ការអាន និងសម្រាប់អ្នកគ្មានលទ្ធភាពទិញសៀវភៅ។

អ្នកស្រី ប៉ុល ពិសី អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធជើងចាស់ល្បីឈ្មោះ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវាសៀវភៅ នៅថ្ងៃទី ២៨ ខែមីនា នេះថា ការរៀបចំទិវាសៀវភៅកម្ពុជានេះ ក៏ជាការជំរុញទឹកចិត្តស្នាដៃរបស់អ្នកនិពន្ធ និងមិត្តអ្នកអានអាចជួបប្រាស្រ័យជាមួយអ្នកនិពន្ធ សាកសួរពីបទពិសោធន៍ផ្សេងៗ ដែលជាចំណុចល្អមួយ ដែលការខិតជិតគ្នារវាងអ្នកអាន និងអ្នកនិពន្ធ។

លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត បានឱ្យដឹងថា ការរៀបចំទិវាសៀវភៅកម្ពុជា ដើម្បីបំផុសគំនិតវិជ្ជមានទៅដល់ប្រជាពលរដ្ឋគ្រប់គ្នា មិនថាសិស្ស និស្សិត អ្នកជំនួញ អាជីវករក្ដី មន្ត្រីរាជការ ឬអ្នកដែលបានបញ្ចប់ពីសាកលវិទ្យាល័យហើយ គឺមានសិទ្ធិសេរីភាព ក្នុងការជ្រើសរើសសៀវភៅដែលខ្លួនឯងពេញចិត្តអាន។
ទិវាសៀភៅកម្ពុជា រៀបចំឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសា រំពឹងថា នឹងមានអ្នកចូលរួម ប្រមាណ ១ ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានការដាក់តាំងពិព័រណ៍សៀវភៅ ៤៨ ស្ដង់ របស់គ្រឹះស្ថានបោះពុម្ព និងបណ្ណាគារ ហាងលក់សៀវភៅជាច្រើនចូលរួម៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


