Connect with us

ព័ត៌មានជាតិ

ប្រាក់ សុខុន ថា OIF តែងតែ​បង្ហាញ​នូវ​ស្មារតី​ពហុភាគី​និយម ហើយ​គឺជា​អ្វីដែល​ពិភពលោក​បច្ចុប្បន្នកំពុង​ត្រូវការ

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាងថា រយៈពេល​ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ពិភពលោក​បាន​ឆ្លងកាត់​បញ្ហា​យ៉ាងខ្លាំង ដែលនាំឱ្យ​ពិភពលោក​បាន​នឹង​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​មួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​បែបនេះ ខណៈដែល​លោក​បាន​ស្វាគមន៍ លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ដែល​បានមក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ហើយ​ស្របពេល​ជាមួយនឹង​ពិធី​បើក​នៃ​បេសកកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហ្វ្រ​ង់​កូ​ហ្វូ​នី លើកដំបូង​នៅ​អាស៊ីអាគ្នេយ៍ និង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​វិជ្ជាជីវៈ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ទី​២៨ ខែមីនា ឆ្នាំ​២០២២​នេះ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា “​គ្រាន់តែ​ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ពិភពលោក​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង ដែលនាំឱ្យ​យើង​បាន​នឹង​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​មួយចំនួន​។ OIF តែងតែ​បង្ហាញ​នូវ​ស្មារតី​ពហុភាគី​និយម ហើយ​នេះ គឺជា​អ្វីដែល​ពិភពលោក​បច្ចុប្បន្នកំពុង​ត្រូវការ​ជាង​ពេលណាៗ​ទាំងអស់​។ យើង​សង្ឃឹមថា ស្មារតី​មួយ​នេះ នឹង​ដឹកនាំ​យើង​ជំនះ​នូវ​រាល់​ឱប​សគ្គ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ភាពមិនប្រាកដប្រជា និង​ការប្រែប្រួល​។

លោកស្រី Louise Mushikiwabo អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ ដែល​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នេះ​បើតាម​ក្រសួងការបរទេស​។

នៅក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោកស្រី នឹងចូលរួម​ជា​អធិបតី​ជាមួយ​លោកស្រី​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ដឹកនាំ​ជំនួប​ជាមួយ​សហគ្រិន​ជា​ស្ត្រី​កម្ពុជា​។

បេសកកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើកដំបូង​នៅ​អាស៊ីអាគ្នេយ៍​នេះ ដែល​សហការ​រៀបចំ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អង្គការ OIF មាន បំណង​លើកកម្ពស់ ជំរុញ និង​សម្រួល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ហ្វ្រ​ង់​កូ​ហ្វូ​ន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​ស្ថាប័ន​ហ្វ្រ​ង់​កូ​ហ្វូ​ន​។​

​នៅក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា រួមទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ផង នឹង​ផ្តោត​សំខាន់​ជាពិសេស​ទៅលើ​វិស័យ​ចម្បងៗ​ចំនួន​៣ រួមមាន វិស័យ​ឌីជីថល ថាមពល​កកើត​ឡើងវិញ និង​ក​សិ​-​ឧស្សាហកម្ម​។ តួអង្គ​ជាង​១៣០​នាក់ មកពី​ស្ថាប័ន​សាធារណៈ និង​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ព្រមទាំង​ក្រុមហ៊ុន​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​ន ជិត​៧០​ក្រុមហ៊ុន នឹងចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​។

នៅក្នុង​អំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ នឹង​អញ្ជើញ​ដាក់ កម្រងផ្កា​នៅ​មណ្ឌល​តម្កល់​ព្រះ​បរម​រូប ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែលជា​បិតា​ស្ថាបនិក​មួយរូប​ក្នុងចំណោម​បិតា ស្ថាបនិក​នៃ​អង្គការ OIF៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម