ព័ត៌មានជាតិ
គ.ជ.ប ទទួលបានបណ្ដឹងចំនួន ៥ បន្ថែមទៀត ហើយនឹងដោះស្រាយនៅថ្ងៃស្អែក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២នេះ ទទួលបានបណ្តឹងមួយចំនួនបន្ថែមទៀត នៅក្នុងដំណាក់កាលបិទផ្សាយបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ហើយបណ្តឹងទាំងនោះនឹងដំណើការដោះស្រាយនៅថ្ងៃទី ៣១ ខែមីនាស្អែកនេះ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា «នៅថ្ងៃនេះ គ.ជ.ប ទទួលបានបណ្ដឹងចំនួន ៥ទៀត ហើយបណ្ដឹងនេះនឹងដោះស្រាយនៅថ្ងៃស្អែក ប៉ុន្តែអ្វីដែលប្រាកដប្រជាលើការងារបណ្ដឹងនេះ នៅថ្ងៃទី ៦ ខែមេសាខាងមុខ គឺជាកាលបរិច្ឆេទចុងក្រោយ នៃការរៀបចំបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះបញ្ចប់ការប្ដឹងនៅគ.ជ.ប គឺត្រឹមថ្ងៃទី ៦ ខែមេសា ខាងមុខ។ បានន័យថា ជាកាលបរិច្ឆេទចុងក្រោយ នៃការដោះស្រាយពាក្យបណ្ដឹងចប់រួចរាល់ ហើយបញ្ជីបេក្ខជនផ្លូវការនឹងត្រូវរួចរាល់ផងដែរ»។
សូមបញ្ជាក់ថា នៅក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ រយៈពេល ៣ថ្ងៃ គណៈកម្មការឃុំ -សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទទួលបានបណ្តឹងសរុបចំនួន ១៥២ បណ្តឹង ហើយក្នុងចំណោមបណ្តឹងទាំងនោះ មាន ១៤៤ បណ្ដឹង ជាករណីប្ដឹងសុំបដិសេធ មិនឈរឈ្មោះជាបេក្ខជនឲ្យបក្សនយោបាយ ហើយបើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប ថា គណបក្សភ្លើងទៀន រងបណ្តឹងច្រើនក្នុងការយកឈ្មោះគេ ដោយមិនប្រាប់សាម៉ីខ្លួន៕
អត្ថបទ៖ កោះកែវ

-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


