ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ៦គោលដៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ បានចាត់តាំងសមត្ថកិច្ចចម្រុះចំនួន ៦ ក្រុមដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកអភិបាលរងខេត្តទាំង ៥រូប ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ៦ គោលដៅ តាមដងទន្លេ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងរួមមាន ក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង ស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ដោយប្រើប្រាស់កងកម្លាំងចម្រុះសរុបប្រមាណជាង ៤០០ នាក់។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ៣០ ខែមីនានេះបានឲ្យដឹងថា នៅថ្ងៃទី ៣០ ក្រុមប្រតិបត្តិការចម្រុះចុះបង្រ្កាបបទល្មើសជលផលគោលដៅក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ស៊្រន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម សហ ការស្ថាប័នពាក់ព័ន្ធរួមមាន៖ កម្លាំងជលផល កម្លាំងស្នងការនគបាលខេត្ត នគរបាលក្រុង កងរាជអាវុធហត្ថខេត្ត ក្រុង អាជ្ញាធរពាក់ព័ន្ធ។

ជាលទ្ធផលសម្រេចបាន៖ រុះរើរបាំងសាច់អួន ០៧ កន្លែង ប្រវែង ៤០០ ម៉ែត្រ លូសាច់អួនចំនួន ០៧ គ្រឿង បង្គោលចំនួន ៥០០ ដើម ត្រីចំរុះ ៥ គីឡូក្រាម រុះរើសម្រាស់ ០៤ កន្លែង ស្មើនឹង ១២០០ ម៉ែត្រ ការ៉េ បង្គោល ចំនួន ៤០ ដើម មែកសម្រាស់ ចំនួន ២០០ មែក។
ដោយឡែកគោលដៅ ៥ ស្រុកផ្សេងទៀតអ្នកយកព័ត៌មានយើងពុំទាន់ទទួលបានរបាយការណ៍នៅឡើយទេនៅល្ងាចថ្ងៃទី ៣០ នេះ គ្រាន់តែដឹងថា កម្លាំងសរុបទាំង៦គោលដៅមានចំនួនជាង ៤០០ នាក់៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


