ព័ត៌មានជាតិ
កម្ពុជា កំពុងបន្តនីតិវិធីទាមទារប្រេង ៣០ម៉ឺនបារ៉ែលដែលនាវា MT Strovolosលួចយកទៅ
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់កម្ពុជាថ្មីថា មេធាវីកំពុងបន្តនីតិវិធីទាមទារយកប្រេង ៣០ម៉ឺនបារ៉ែល ដែលនាវា MT Strovolos របស់ក្រុមហ៊ុន World Tankers Management លួចដឹកយកទៅប្រទេសឥណ្ឌូណេស៊ី កាលពីជាង ១០ខែមុនមកវិញ។ លោក បានថ្លែងដូច្នេះថា« ការងារនេះមេធាវីយើងកំពុងបន្តការងារជាមួយតំណាងក្រុមហ៊ុន KrisEnergy និងនាវា MT Strovolos ក្នុងការទាមទារប្រេងមកវិញ។ ការងារនៅមិនទាន់ចប់ទេ។ ពេលចប់យើងនឹងជម្រាបជូនដំណឹង»។

មន្រ្តីជាន់ខ្ពស់រូបនេះ ក៏មិនទាន់អាចប៉ាន់ស្មានថា ពេលណា នឹងអាចយកប្រេងទាំងអស់នេះមកវិញនៅឡើយដែរ។
សូមបញ្ជាក់ថា ប្រេងឆៅ ដែលក្រុមហ៊ុន KrisEnergy បូមបានពីប្លុកA នៃដែនសមុទ្រកម្ពុជា ត្រូវបាននាវាMT Strolovos របស់ក្រុមហ៊ុន World Tankers Management លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងករណីលួចដឹកប្រេងឆៅនេះ កន្លងមកក្រុមហ៊ុន World Tankers Management បានបដិសេធអំពីការលួចដឹកប្រេងឆៅ ៣០ម៉ឺនបារ៉ែល ចេញពីដែនទឹកកម្ពុជា។ ក្រុមហ៊ុននេះបានទាមទារឱ្យរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ដោះលែងនាវិករបស់ខ្លួនមកវិញ បន្ទាប់ពីកងទ័ពជើងទឹកឥណ្ឌូណេស៊ី បានចាប់រឹបអូសនាវា MT Strovolos ទៅតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។
ចំពោះមូលហេតុនៃការលួចដឹកប្រេងទាំងនេះចេញពីកម្ពុជា គឺក្រោមហេតុផលក្រុមហ៊ុន KrisEnergy ជំពាក់បំណុលម្ចាស់នាវា MT Strovolos ដែលក្រុមហ៊ុន បានជួលមកផ្ទុកប្រេងរបស់កម្ពុជា ដែលបូមបាន៕
អត្ថបទ៖ ទូន សុផល


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


