ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ បានដឹកនាំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋសង្កាត់បាវិត
បាវិត ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញដឹកនាំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋសង្កាត់បាវិត ក្រុងបាវិត ដែលមានការចូលរួមពីរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ ការិយាល័យជុំវិញក្រុង ក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំង ៥។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីប្រជាពលរដ្ឋ និងកើតចេញពីគណបក្សប្រជាជនកម្ពុជា ហើយបញ្ហាប្រឈមនិងកង្វល់ទាំងឡាយរបស់ប្រជាពលរដ្ឋ គឺជាបញ្ហានិងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសត្រូវដោះស្រាយឲ្យទាន់ពេលវេលា និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះបញ្ហានិងកង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ មិនត្រូវទុកចោលដោយមិនបានដឹង និងមិនបានដោះស្រាយឡើយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងការិយាល័យជំនាញ ត្រូវបន្តយកចិត្តទុកដាក់ កែលម្អទម្លាប់ធ្វើការ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


