Connect with us

ព័ត៌មានជាតិ

កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋតាមមូលដ្ឋាននៅទូទាំងប្រទេស

បានផុស

នៅ

កម្ពុជា ចាប់ផ្តើមបើកយុទ្ធនាការ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ដូសមូលដ្ឋាន និងដូសជំរុញទី៣ និងទី៤ជូនដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ នៅទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំសំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក ១៩) បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះកាលពីយប់ថ្ងៃទី១២មេសាថាគ.វ.ក ១៩ នឹងបញ្ជូនក្រុមគ្រូពេទ្យយុវជន ស្ម័គ្រចិត្ត ចុះចាក់វ៉ាក់សាំងកូវីដ ១៩ ដួសមូលដ្ឋាន ដុសជំរុញ (ទាំងដូសទី៣ និងដួសទី៤) នៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និងក្រចេះ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដោយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការសម្របសម្រួលនិងកៀរគរប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះយក់នេះឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។

លោកស្រី វេជ្ជបណ្ឌិត បានបន្តថាចំណែកក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ នឹងធ្វើយុទ្ធនាការចុះចាក់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស នៃ ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបងនិងបន្ទាយមានជ័យ ដើម្បីចាក់វ៉ាក់សាំងកូរីដ-១៩ ដួសមូលដ្ឋាន (ដួសទី១ និងដូសទី២) និងដូសជំរុញ (ដួសទី៣ និងដួសទី៤) ដោយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវមសហការសម្របសម្រួល និងកៀរគរប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចុះចាក់នេះឱ្យមាន ប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អៗ។

លោកស្រី វេជ្ជបណ្ឌិតបានបន្តទៀតថារីឯខេត្តផ្សេងទៀតដែលមិនបានរៀបរាប់ឈ្មោះខាងលើ សូមទទួលខុសត្រូវក្នុងការជំរុញធ្វើយុទ្ធនាការចុះចាក់តាមខ្នងផ្ទះ ដោយប្រើប្រាស់កម្លាំងគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាល ឬគ្រូពេទ្យស្ម័គ្រចិត្តដែលមាននៅក្នុងខេត្ត ដោយ ត្រូវមានផែនការច្បាស់លាស់ និងមានការឯកភាពជាមុនពី គ.វ.ក ១៩ ធ្វើយ៉ាងណាឱ្យវ៉ាក់សាំងកូវីដ-១៩ បានស្រោច ស្រពពេញលេញជូនប្រជាជននៃដែនសមត្ថកិច្ចរបស់ខ្លួនទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ជាពិសេសត្រូវយកចិត្តទុកដាក់ចាក់ជូនកម្មករ កម្មការិនីនៅតាមរោងចក្រ និងសហគ្រាសនៅក្នុងដែនសមត្ថកិច្ចនៃ រដ្ឋបាលខេត្តរៀងៗខ្លួន។

លោកស្រី វេជ្ជបណ្ឌិត បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង និងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបានពីឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ដោយប្រើប្រាស់ឱ្យអស់ កុំឱ្យសល់ និងកុំឱ្យហួសកាលបរិច្ឆេទនៃសុពលភាពប្រើប្រាស់។

បើតាម លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនការធ្វើយុទ្ធនាការដូចបានណែនាំខាងលើនេះ ត្រូវអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ក្រុមអាយុចាប់ពី៣ឆ្នាំ ឡើងទៅ ហើយអ្នកដែលដល់វេនចាក់ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤ក៏ត្រូវផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ សំដៅពង្រឹង និងបង្កើនភាពស៊ាំរបស់បុគ្គល និងសហគមន៍ បានរឹងមាំ ទប់ស្កាត់បានទាន់ពេលវេលា ពីការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងខ្លួនថ្មីៗ ដើម្បីបងប្អូនប្រជាពលរដ្ឋបន្តការស់នៅជាធម្មតា ក្នុងប្រក្រតីភាពថ្មី បានជានិរន្តតរៀងទៅ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម