ព័ត៌មានជាតិ
ចូលឆ្មាំថ្មី៣ថ្ងៃ ខេត្តស្វាយរៀង មានភ្ញៀវទេសចរជិត៤ម៉ឺននាក់ទៅលេងកម្សាន្ត
ភ្ញៀវទេសចរជិត៤ម៉ឺននាក់ បានដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នៅទូទាំងខេត្តស្វាយរៀង រមណីយដ្ឋាន សង្ក្រាន្តតាមវត្ត តាមសាលារៀន ភោជនីយដ្ឋាន និងអាងហែលទឹក និងគោលដៅទេសចរណ៍ផ្សេងៗទៀត។ គេសង្កេតឃើញថា មានយុវវ័យលេងកម្សាន្តច្រើនជាងគេ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២២នេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្មាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែមេសា ឆ្នាំ២០២២ មានចំនួនភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តស្វាយរៀង មានសរុប ៣៩.០៤៤នាក់ ស្រីចំនួន១៦.៧៨៤នាក់ ក្នុងនោះ នៅរមណីយដ្ឋានសរុបប្រមាណ ៣.៣១៤នាក់ ភោជនីយដ្ឋាន និងអាងហែលទឹក សរុបប្រមាណ ៤.៣៧០នាក់ សង្ក្រាន្តតាមវត្ត សរុបប្រមាណ ១១.៦០០នាក់ សង្ក្រាន្តតាមសាលា សរុបប្រមាណ ១៤.៧៦០នាក់ និងកម្សាន្តតាមមាត់ទន្លេ (ទន្លេវ៉ៃគោ) សរុបប្រមាណ ៥.០០០នាក់ ។

ចំពោះតាមមូលដ្ឋាន សហគមន៍ និង នៅតាមបណ្ដាវត្តអារាមនានាក៏មានការរៀបចំល្បែងប្រជាប្រិយ និង ល្បែងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីឲ្យពលរដ្ឋ និងភ្ញៀវទេសចរ ទៅលេងកម្សាន្ត ប្រកបដោយសន្តិសុខ ល្អប្រសើរតាមរយៈការប្រចាំការយាមកាមតាមគោលដៅ និងជួយសម្រួលចរាចរពីសំណាក់កម្លាំងមានសមត្ថកិច្ចទាំងអស់៕
ដោយ ៖ ភក្ដី







-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


