ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យចម្រុះ នឹងចុះចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋដោយផ្ទាល់ នៅតាមរោងចក្រ ផ្សារ និងសាលារៀន
ក្រុមគ្រូពេទ្យចម្រុះ នឹងចុះទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ និងទី ៤ នៅតាមរោងចក្រសហគ្រាស ទីផ្សារ ទីប្រជុំជនសំខាន់ៗ និងនៅតាមសាលារៀនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

លោកស្រី វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះកាលពីយប់ថ្ងៃទី ១៨ មេសាថា នៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ មានក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ និងគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា រួមទាំងក្រុមគ្រូពេទ្យនៃរដ្ឋបាលរាជធានី-ខេត្ត នឹងចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ និងទី ៤ នៅតាមគោលដៅសំខាន់ៗបន្ថែមទៀតដូចជា កម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស អាជីវករនៅតាមផ្សារ ប្រជាពលរដ្ឋរស់នៅទីប្រជុំជនសំខាន់ៗ និងការចាក់ជូនសិស្សានុសិស្សនិងគ្រូបង្រៀននៅតាមសាលារៀនផងដែរ។ លោកស្រីបានបន្តថា សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈនៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតារៀងរាល់ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី កុមារ និងយុវវ័យ ប្រញាប់រួសរាន់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅពេលដល់វេន ដើម្បីបង្កើនភាពស៊ាំបុគ្គលនិងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់និងស្លាប់ដោយសារជំងឺនេះ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ នេះ កម្ពុជាបានចាក់វ៉ាក់សាំងដូសទី ១ បានចំនួន ១៤ ៨៥៧ ៩៥៣ នាក់ ដូសទី ២ បានចំនួន ១៤ ១១៤ ៦១៩ នាក់ ដូសទី ៣ បានចំនួន ៨ ១០៨ ៦១១ នាក់និងដូសទី ៤ បានចំនួន ១ ២៣៦ ៨៧៨ នាក់។ ជារួមកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាបានកើនដល់ ៩២,៨៦% ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់៕


អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


