Connect with us

ព័ត៌មានជាតិ

លោក តូច ប៉ូលីវ៉ា ៖ កូនខ្មែរ​ក៏​មាន​សិទ្ធិ​ធ្វើ​សាក្សី​បង្ហាញ​ទៅ​អន្តរជាតិពីការ​​បោះឆ្នោត​ដោយ​​យុត្តិធម៌ដែរ

បានផុស

នៅ

កម្ពុជា​ នឹងរៀបចំ​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ នាពេល​ខាង​មុខ​នេះ។ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​អនុញ្ញាត​ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(ស.ស.យ.ក​)ខេត្តស្វាយរៀងចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នេះ ។ ការណ៍នេះ ធ្វើឲ្យលោក តូច ប៉ូលីវ៉ា ​ប្រធាន​គ្រប់គ្រង​អ្នក​សង្កេតការណ៍​ ស.ស.យ.ក ប្រចាំ​ខេត្ត​ស្វាយរៀង​បាន​លើក​ឡើង​ថា កូនខ្មែរ​ក៏​មាន​សិទ្ធិ​ធ្វើ​សាក្សី​បង្ហាញ​ទៅ​អន្តរជាតិនៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ប៉ូលីវ៉ា ​អនុប្រធាន ស.ស.យ.ក ប្រចាំ​ខេត្ត​ស្វាយរៀង និងជា​ប្រធាន​គ្រប់គ្រង​អ្នក​សង្កេតការណ៍​ ស.ស.យ.ក ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ប្រាប់​«​កម្ពុជា​ថ្មី»​ថា អ្នក​សង្កេតការណ៍​របស់ ស.ស.យ.ក ប្រចាំ​ខេត្ត​ស្វាយរៀង​មាន​ចំនួន​ប្រមាណ​ជាង​៣​ពាន់​នាក់សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥។ ​ចំនួន​នេះ គឺ​ជា​ចំនួន​មួយ​ដ៏​ច្រើន​ដែល​គ្មាន​អង្គការ ឬ​សមាគម​ណា ដែល​អាច​រៀបចំ​បាន​ចំនួន​ច្រើន​បែបនេះ​ឡើយ។ លោកថា ស.ស.យ.ក បានយកចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​របស់​ខ្លួន ដើម្បី​ឱ្យ​ពួកគេ​មាន​ការ​យល់ដឹង​កាន់តែ​ច្បាស់​ រាប់​ចាប់​តាំង​ពីមុន​ពេល​បោះឆ្នោត​រហូត​ដល់​បញ្ចប់​នៃ​ការ​រាប់​សន្លឹក​បោះឆ្នោត​ ដើម្បី​ធានា​ឲ្យបាន​នូវ​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌។

សម្រាប់លោក តូច ប៉ូលីវ៉ា ការ​ចូលរួម​សង្កេតការណ៍​ មិនមែន​ធ្វើ​ដើម្បី​តែស.ស.យ.ក នោះ​ទេ ពោល គឺ​ដើម្បី​ជាតិ​ទាំង​មួល ព្រោះនៅ​ពេល​ដែល​អ្នកសង្កេតការណ៍​បាន​ឃើញ​សភាព​ជាក់ស្ដែង បាន​ឃើញ​ដំណើរការ​ប្រ​ព្រឹត្ត​ទៅ​ដោយ​សេរី​ យុត្តិធម៌ ​ត្រឹមត្រូវ ពួកគាត់​ នឹង​និយាយ​ប្រាប់​ថា ការ​បោះឆ្នោត​នេះ ​ធ្វើ​ទៅ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ការ​កៀបសង្កត់ ហើយ​មាន​យុត្តិធម៌។ ​យុវជន​ស្ម័គ្រចិត្ត​របស់ ស.ស.យ.ក នឹង​ទៅ​ឈ​រនៅ​កា​រិយាល័យ​បោះឆ្នោត​ដោយផ្ទាល់ និង​សង្កេត​មើល​ទិដ្ឋភាព ហើយ​ហ៊ាន​អះអាង​ថា​ ការ​បោះឆ្នោត​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ ដូចដែល គ.ជ.ប បាន​រៀបចំ​ទៅ​តាមច្បាប់​​កំណត់។

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា ២០២២។ យោងតាមគ.ជ.ប ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៩,០២៥,៦៨១នាក់ ស្រី ៤,៩០៤,៨៣២ នាក់៕

ដោយ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាជួយដល់មីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន

កីឡា១ នាទីute មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀងបន្ត​ឈរកំពូល​តារាង ខណៈ វិសាខា បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​គ្រូ​ថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៦ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម