ព័ត៌មានជាតិ
គ្រូពេទ្យកំពុងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងតាមផ្សាររដ្ឋ និងទីប្រជុំជនក្នុងរាជធានីភ្នំពេញ
ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ កំពុងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ១៩ តាមទីផ្សាររដ្ឋ ទីប្រជុំជន ប្លុកផ្ទះជួលរបស់កម្មករ និងទីតាំងចល័តនានាក្នុងរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី ២៧ ខែមេសានេះនៅទីតាំងផ្សារទួលទំពូង ក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបានដំណើរការចាក់វ៉ាក់សាំងជូនអាជីវករ និងប្រជាពលរដ្ឋយ៉ាងមមាញឹក។
លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានប្រាប់ឱ្យដឹងថា អាជ្ញាធរបានរៀបចំមានទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងអាជីវករដែលរវល់ប្រកបអាជីវកម្មអាចឆ្លៀតពេលបានចាក់វ៉ាក់សាំងបានគ្រប់គ្នា។

លោកប្រធានផ្សារទួលទំពូងក៏បានឱ្យដឹងដែរថា ការចាក់វ៉ាក់សាំងនៅពេលនេះគឺមានទាំងអ្នកដែលមិនទាន់បានចាក់សោះ ដូសជំរុញលើកទី ៣ និងលើកទី៤។
ការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ រយៈពេល៧ថ្ងៃដែលចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី ២៧ មេសានេះតទៅ ជាមួយគ្នានោះលោក ចំរើន សុខលីម ក៏បានអំពាវនាវឱ្យអាជីវក និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារមកធ្វើការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាផងដែរ។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមនបានឱ្យដឹងថាទីតាំងសំរាប់ចាក់វ៉ាក់សាំងក្រៅពីផ្សារទួលទំពូងនៅមានផ្សារបឹងត្របែកផ្លាស្សាក៏បានបង្កើតទីតាំងចាក់វ៉ាក់សាំងជូនអាជីវករ និងប្រជាពលរដ្ឋផងដែរ រីឯនៅក្នុងសង្កាត់ទន្លេបាសាក់ក្រុមគ្រូពេទ្យធ្វើការចុះចាក់នៅតាមផ្ទះជូន ប្រជាពលរដ្ឋតែម្តង។

លោក សាន់ ប៊ុនណា បានឱ្យដឹងថា ផ្សារបន្លែច្បារអំពៅ ប្រជាពលរដ្ឋ ក៏ដូចអាជីវករ និងអតិថិជន មកទទួលការចាក់វ៉ាក់សាំង រយៈពេល ២ថ្ងៃមកនេះ មាន២២៥នាក់។ ដោយឡែកចំពោះផ្សារច្បារអំពៅ លោក គួច ចំណាន បានឱ្យដឹងដែរថា ប្រជាពលរដ្ឋ ក៏ដូចអាជីវករ និងអតិថិជន មកទទួលការចាក់វ៉ាក់សាំង រយៈពេល ២ថ្ងៃមកនេះ បានប្រមាណជាង២០០នាក់ផងដែរ។
គួរបញ្ជាក់ថា ៖ កន្លងមកនេះការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើឡើងនៅតាមរោងចក្រ មណ្ឌលសុខភាព និងទីសាធារណៈមួយចំនួនទៀត តែពេលនេះបានឈានដល់ទីផ្សាររដ្ឋហើយ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ ជុំវិញសុខមាលភាពជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


