Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ វត្តអារាមជាថ្នាលបណ្តុះបណ្តាលបញ្ញាញ្ញាណ និងបណ្តុះគ្រាប់ពូជដល់បញ្ញវ័ន្តគ្រប់ៗជំនាន់

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទីវត្តអារាមជាថ្នាល សម្រាប់បណ្តុះបណ្តាលនូវបញ្ញាញ្ញាណ និងបណ្តុះគ្រាប់ពូជដល់បញ្ញវ័ន្តគ្រប់ជំនាន់។

លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធបរមគ្រូអភយមុទ្ទមហាតេជោ និងសម្ពោធមហាកុដិ រួមជាមួយសមិទ្ធិផលនានា នៅវត្ដពោធិបន្ទាយ ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​អង្គពិធីទាំងមូលដោយក្ដីនឹករលឹក និងការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកជំទាវ ម៉ែន សំអន ក៏បានមានប្រសាសន៍ថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំផ្សេងទៀត របស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ»។ 

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សមិទ្ធិផលដែលបានពុទ្ធាភិសេក និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុវត្តពោធិ៍បន្ទាយនាពេលនេះ គឺបានមកពីទឹកចិត្ត និងសទ្ធាជ្រះថ្លា របស់លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងលោកស្រី ហៅ ច័ន្ទសិរីទេពី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន ដែលបានចំណាយថវិកាអស់ ៥៧១,៥៦៥$ ក្នុងការកសាង។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងលោកស្រី ហៅ ច័ន្ទសិរីទេពី ក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាងសមទ្ធិផលនានាជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែល​បានចូលរួមចំណែក ក្នុងការអភិវឌ្ឍខេត្តស្វាយរៀង ផងដែរ។

លោកជំទាវ ក៏បានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាទីកន្លែង សម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។

ជាចុងក្រោយ លោកជំទាវ ម៉ែន សំអន ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សា នូវសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនា ជាពិសេសអនុវត្តវិធានការណ៍  ៣ការពារ ៣កុំ ឲ្យបានទាំងអស់គ្នាតែម្ដង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១៣ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម