Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថែ្ល​ង​អំណរ​ព្រះ​គុណ​ថ្វាយ​ព្រះមហាក្សត្រ​ជីវិត និង​សម្តេចម៉ែ ដែល​តែង​ឧបត្ថម្ភ​គាំទ្រ​ដល់​យុទ្ធនា​ការប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ការ​លើកឡើង​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) ខណៈ​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ថ្លែងអំណរគុណ និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​គ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​-១៩ នៅ​មជ្ឈមណ្ឌល​ដឺ​ព្រី​មៀរ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ​។

មានប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​កត្តា​ជោគជ័យ​លើ​ការ គ្រប់គ្រង​ហានិភ័យ​បង្ក​ទ្បើង​ដោយ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ទាំង​ផ្នែក​សុខភាព​សាធារណៈ និង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច គឺ​ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ រួមជាមួយ​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក​បណ្ឌិត បាន​ថែ្ល​ង​អំណរ​ព្រះ​គុណ​ថ្វាយ​ព្រះមហាក្សត្រ​ជីវិត​តម្កល់​លើ​ត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារ ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​អរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត មិន​ថា​យប់ ឬ​ថ្ងៃ ធ្វើការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ជាមួយនឹង​ការសម្រេច​អារកាត់​រហ័ស​ទាន់ពេល​វេលា និង​ប្រកបដោយ​យុទ្ធសាស្ត្រ​។

ទន្ទឹម​នឹង​នេះ លោក​ក៏បាន​សម្តែ​ង​នូវ​ការ​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​រាប់ពាន់នាក់​នៅ​ទូទាំង​ប្រទេស ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​ភាព​នឿយហត់​ក្នុងការ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ការពារ​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

លោក​ក៏បាន​អរគុណ​ផងដែរ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា ស្មារតី និង​សម្ភារ​ដល់​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​ជា​ចុងក្រោយ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បូជា​លះបង់ និង​ការខិតខំ​ប្រឹង ប្រែង​ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​-១៩ នៅក្នុង​កាលៈទេសៈ​ដែលជា​តិ​ត្រូវការ​បំផុត។ លោក​ថា ការចូលរួម​ប្រកប​ភាព​អង់អាច​ក្លាហាន និង​ទឹកចិត្ត​មនុស្សធម៌​នេះ ពិតជា​បាន​បង្កើត​លទ្ធភាព សមត្ថភាព និង​លទ្ធផល​ដ៏​ល្អ​ត្រចះត្រចង់​នៅក្នុង​បុព្វហេតុ​ការងារ​ដ៏​មានតម្លៃ​បំផុត​មួយ​នេះ ដែល​ពាក់ព័ន្ធ​ដល់​ជោគវាសនា​ស្លាប់​រស់​របស់​ជាតិ និង​ប្រជាជន​យើង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម