ព័ត៌មានជាតិ
ការប្រកួតកីឡាមិត្តភាពកម្ពុជា-ចិន នៅថ្ងៃបើកសម្ពោធពហុកីឡដ្ឋានមរតកតេជោ
ភ្នំពេញ ៖ ការប្រកួតកីឡាសាកល្បងជាមិត្តភាពកម្ពុជា-ចិន នឹងរៀបចំឱ្យមាននៅថ្ងៃបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះតាមការឱ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅខ័ណ្ឌជ្រោយចង្វារាជធានីភ្នំពេញពេលនេះកំពុងតែពន្លឿនការសាងសង់ដើម្បីបញ្ចប់នាខែឧសភាឆ្នាំ២០២១ខាងមុខ ។ ពហុកីឡដ្ឋាននេះ គឺជាកន្លែងសម្រាប់ប្រារព្ធការប្រកួត និង កម្មវិធីបើក-បិទការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បានសាងសង់ប្រមាណជា ៨៥ ភាគរយហើយៗគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅខែឧសភាឆ្នាំ២០២១។
គិតមកដល់ពេលនេះ សំណង់បានសាងសង់ប្រមាណជា៨៥ភាគរយហើយ ដោយភាគីចិនបានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូលជារចនាបថក្បាច់ផ្កាច័ន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអីមានពណ៌ចម្រុះបន្ថែម មានពណ៌ស ខៀវ និង បៃតង។
តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេស គឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់vib ដោយសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិលើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ ក៏មានភូមិកីឡាដែលកំពុងដំណើរការសាងសង់ដូចគ្នា ដែលជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាបានប្រមាណ៧.០០០នាក់ ដែលអាចកាត់បន្ថយការចំណាយលើការរៀបចំនេះ បានច្រើនដែលអត្តពលិក គ្រូបង្វឹកអាចហូបចុកស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួលក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore