Connect with us

ព័ត៌មានជាតិ

កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ​២ នៅ​ក្នុង​ការប្រកួតប្រជែង​ផ្នែក​សន្តិសុខ និង​សុខភាព បន្ទាប់ពី​សហរដ្ឋអាមេរិក

បានផុស

នៅ

ប្រទេស​កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ​២ បន្ទាប់ពី​សហរដ្ឋអាមេរិក នៅក្នុង​ការប្រកួតប្រជែង​ផ្នែក​សន្តិសុខ និង​សុខភាព និង​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ុន ម៉ា​ណែ​ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បញ្ជាក់​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល ថ្លែងអំណរគុណ និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​គ្រូពេទ្យ​សម្ដេច​តេ​ជោ​ប្រឆាំង​-១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ពណ៌​អន្តរជាតិ​ជ្រោយចង្វារ​។

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក​បាន​ថ្លែងអំណរគុណ និង​អបអរសាទរ​ក្រុមការងារ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ covid-19 បាន​ជោគជ័យ ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ក្នុងការ​គ្រប់គ្រង​ជំងឺ covid 19 បានល្អ​ប្រសើរ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ថា ភាពជោគជ័យ​នេះ​មិនមែន​ជាការ​ចៃដន្យ​នោះទេ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​យុទ្ធសាស្ត្រ និង​ការសម្រេចចិត្ត​ច្បាស់លាស់ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ហើយ​ទទួលបាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ខណៈដែល​ប្រទេស​ជឿនលឿន​មួយចំនួន​មិនបាន​ចាក់​វ៉ាក់សាំង​គ្រប់​នៅឡើយ​។

លោក ហ៊ុន ម៉ា​ណែ​ត អរគុណ​ក្រុមការងារ សប្បុរសជន​កងកម្លាំង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ហាលខ្យល់ ហាលភ្លៀង ហាល​ក្តៅ រហូត​ធ្វើឱ្យ​យើង​ទទួលបាន​ភាពជោគជ័យ​ដូច​សព្វថ្ងៃនេះ​។ មិនតែប៉ុណ្ណោះ ការចូលរួមចំណែក​នេះ បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ​២ បន្ទាប់ពី​សហរដ្ឋអាមេរិក​នៅក្នុង​ការប្រកួតប្រជែង​ផ្នែក​សន្តិសុខ និង​សុខភាព​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១ នាទីute មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១៦ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២០ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម