ព័ត៌មានជាតិ
បាល់ទះក្នុងសាលកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស៊ីហ្គេម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បើទោះទើបប្រកួតបាន ១ប្រកួត។
បានឡើងវគ្គនេះដោយសារ ក្រុមរួមពូលដែលមាន ៣ក្រុមមួយនេះ ជម្រើសជាតិថៃ បានប្រកួតឈ្នះ ជម្រើសជាតិហ្វីលីពីន ៣-០ ក្នុងពូល B ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី១៦ ខែឧសភា នេះ ហើយគេក៏ទើបតែចាញ់កម្ពុជា កាលពីប្រកួតបើកឆាកដូចគ្នា ដែលបានសេចក្ដីថាត្រូវជ្រុះចេញដោយស្វយប្រវត្តិ ទោះប្រកួតក្រោយកម្ពុជា ចាញ់ថៃក៏ដោយ។

រំឮកទៅការប្រកួតកាលពីកម្ពុជា យកឈ្នះ ហ្វីលីពីន ពោលគឺសិតទី១ កម្ពុជា ឈ្នះ ២១-២៥ សិតទី២ ហ្វីលីពីន បានយកឈ្នះវិញ ២៦-២៤ លុះចូលដល់សិតទី៣ កម្ពុជា បានវាយបកយកឈ្នះវិញ ៣០-២៨ និងសិតទី៤ កាត់សេចក្ដីដោយឈ្នះពិន្ទុ ២៧-២៩។ នេះគឺជាការឈ្នះលើក្រុមម្ចាស់មេដាយប្រាក់កាលពីឆ្នាំ២០១៩ ដ្បិតពេលនោះកម្ពុជា បានរងបរាជ័យ ដល់ទៅ ៣សិតទល់០ ពេលគេធ្វើជាម្ចាស់ផ្ទះ។
ចំពោះប្រកួតបន្ទាប់ ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា នឹងត្រូវជួបជាមួយ ក្រុមបាល់ទះជម្រើសជាតិក្នុងសាលថៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ១១ថ្ងៃត្រង៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


