ព័ត៌មានជាតិ
អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនកម្មករប្រមូលសំរាមជិត២០០០នាក់ នៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ប្រធាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនទៅដល់កម្មករប្រមូលសំរាមជិត២០០០នាក់ នៅក្នុងរាជធានីភ្នំពេញ។

ពិធីផ្តល់គ្រឿងឧបភោគបរិភោគនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ តាមទីតាំងរបស់ក្រុមហ៊ុននីមួយៗ ក្នុងនោះ រួមមាន ក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន ៦៩១នាក់ និងក្រុមហ៊ុន Cintri (Cambodia) ចំនួន ៥២១នាក់ ដែលមានស្នាក់ការ នៅខណ្ឌដង្កោ និងក្រុមហ៊ុន 800 SUPER/GAEA ចំនួន ៦៤៤នាក់ មានស្នាក់ការនៅខណ្ឌព្រែកព្នៅ ។

លោក ហួត ហៃ បានលើកឡើងថា សកម្មភាពចុះសាកសួរសុខទុក្ខចែកអំណោយដល់កម្មករនេះ គឺធ្វើឡើងដោយមានការគិតគូរ និងជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ចំពោះបងប្អូនកម្មករដែលបម្រើការងារក្នុងការប្រមូលសំរាមបានទាន់ពេលវេលាក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរ ប្រកបដោយបរិស្ថានល្អ ។ អំណោយនេះ និងបានជួយដោះស្រាយចែករំលែកការលំបាកបានមួយគ្រាផងដែរ នៅពេលបងប្អូនកម្មករជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ហួត ហៃ ក៏បានណែនាំដល់កម្មករទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតបញ្ជាក់មួយចំនួននៅពេលដែលទៅបោះឆ្នោត ហើយបើបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់ សូមទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំការបញ្ជាក់ ពីអាជ្ញាធរមូលដ្ឋាន ទើបអាចចូលរួមបោះឆ្នោតបាន។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះបានសម្រេចឱ្យក្រុមហ៊ុនចំនួន៣ ដើម្បីប្រតិបត្តិការ លើការប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ។ ក្រុមហ៊ុនទាំង៣នោះ រួមមានក្រុមហ៊ុន ស៊ិនទ្រី ក្រុមហ៊ុន 800 ស៊ុបពើ និងក្រុមហ៊ុន មីហ្សូដា៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


