Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឫស្សី​ស្រស់​សង្កាត់​និរោធ​ដោយ​ពុំទាន់​ដឹង​មូលហេតុ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ផ្ទះ​មួយ​ខ្នង ​ដែល​មាន​បន្ទប់​ជួល​រហូតដល់​ទៅ​៥​បាន​រងគ្រោះ​ដោយ​អគ្គិភ័យ​បំផ្លាញ​អស់​ក្នុងនោះ​ក៏មាន​ស្ត្រី​ម្នាក់​រលាគភ្លើង​ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ពី​លោក គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សាធារណការ​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​អគ្គិភ័យ​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​៦​នឹង​៤៥​នាទី​យប់​ថ្ងៃទី​៣១​ខែឧសភា​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

លោក​គុយ គឹម​ហ៊ាង បានបញ្ជាក់​ទៀតថា​តាម​សន្ទុះ​នៃ​ការឆេះ​គឺ​ខ្លាំងក្លា​ណាស់​ប៉ុន្តែ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ជួយ​ទាន់ពេល​បង្ក​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង​មាន​បន្ទប់​ជួល​ចំនួន​៥​នឹងរង​របួស​ស្ត្រី​ម្នាក់​ទៀតផង​។ ហើយ​ក្នុងនោះ​ក៏មាន​វត្តមាន​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​រួម​នឹង​លោក​អភិបាលរង​២​រូប​ទៀត​ចុះទៅ​អន្តរាគមន៍​នឹង​បញ្ជា​រួម​នៅ​ទីតាំង​កើតហេតុ​។

ហើយ​ទំ​ហំ​នៃ​ការឆេះ​នេះ​គឺ​មិនទាន់បាន​បូក​សរុប​នៅឡើយ​ទេ​។​ នឹង​ជា​សំណាង​ណាស់​ដែល​ពុំ​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម